Cultural Leadership, Experience, Expression, Feel, Personal and Career Development, wisdom

ជូនពរឆ្នាំថ្មី២៥៦៤ Healthy and Safe Khmer New Year to You!

ជនរួមជាតិជាទីស្រលាញ់

ខ្ញុំសូមបួងសួងទេវតាឆ្នាំថ្មីមហាសង្ក្រាន្ត ឆ្នាំជូតពុទ្ធសករាជ២៥៦៤ ប្រទានពរជូនអ្នកទាំងអស់គ្នានិងក្រុមគ្រួសារ អាយុ វណ្ណ: សុខ: ពល: និង បដិភាណ។

នេះជាពេលវាលាពិបាក ហើយក៏ជាពេលវាលាដែលយើងរៀនសូត្រ កែប្រែ និង អភិវឌ្ឍ។

ក្នុងវប្បធម៌ព្រះពុទ្ធសាសនារបស់យើង យើងអាចរៀនយល់ និងអនុវត្ត ក្នុងជីវិត ប្រចាំថ្ងៃ នៃគុណតម្លៃ ពាក្យជូនពរក្នុងវប្បធម៌យើង ក្នុងអត្តសញានរបស់យើងជាជនជាតិខ្មែ រឺសញ្ជាតិកម្ពុជា ដើម្បីយើងល្អជាងមុខ ជីវិតយើងប្រសើរជាងមុន កន្លែងការងារឺរបរចិញ្ចឹមជីវិតយើងល្អជាងមុន និងពិភពលោកល្អជាងមុន។

សូមសុខភាពល្អទាំងផ្លូវកាយនិងចិត្ត។

Dear friends,

Today, the angel of the new year 2564 will come to take the duties from her sister (last year’s angel) to nurture the earth, animals, plants and humans as a loving mother.

(For more on the cultural reference: http://www.cam-cc.org/calendar/newyear_angel.php).

I take the opportunity to ask the New Year angel for your Health, Self-worth, Peace, Strength and Intellect.

In time like this, we are reminded to learn, change and take action to be better.

In our culture, the blessing virtues we hear very often, almost every day, can be our starting point of those changes and actions we must make. The text in Khmer below helps us take those values deep down in our identity as Cambodians. We learn and live by them for a better teamwork, our better lives and a better world.

Thank you for being with us. Have a safe and healthy new year!

ពាក្យថា «ពរ» ក្លាយមកពីពាក្យថា «វរៈ» ដោយផ្លាស់ «វៈ» ជា «ពៈ» រួមជា «ពរ» ហើយក្លាយមកជាពាក្យថា «ព្រះ» ដោយយកព្យញ្ជនៈ «រ» ផ្លាស់មកជាជើង «្រ» ដែលប្រែថាប្រសើរ ដែលគួរ ប្រាថ្នា គួរចង់បាន គួរជ្រើសរើសតាមគាប់ចិត្ត។ «ពរ» ក្នុងព្រះពុទ្ធសាសនាមានគោលការណ៍ច្បាស់លាស់ ប្រកបទៅដោយទស្សនជីវិត (Philosophy of life) និងវិធីបដិបត្តិ (Practical Method of life) នាំមកនូវសេចក្ដី ចម្រុងចម្រើន ក្នុងជីវិត និងនាំមកនូវមង្គលជីវិត (Blessing life) ផងដែរ។ ក្នុងវុឌ្ឍិធម៌បានបញ្ជាក់យ៉ាងច្បាស់លាស់ថាពរមានបួនប្រការ «ចត្តារោ ធម្មា…» ហើយក៏ មានគោលធម៌ដទៃបានលើកយកពាក្យថា «បដិភាណ» មកនិយាយផងដែរ ដូច្នេះ ខ្ញុំសូមលើកយកចំនុចទាំងនេះមកពិភាក្សាតាមទស្សនវិជ្ជាសាសនា។

ពរទីមួយ «អាយុ»

អាយុក្នុងទីនេះចង់មានន័យថាអាយុវែងយឺនយូរ ។ អាយុវែងនេះមានសេចក្ដីសម្ពន្ធនិងពាក្យថាសុខភាព។ អ្នកមានអាយុវែង គឺជាអ្នកមានសុខភាពកាយ សុខភាពចិត្តល្អ។អាយុក្នុងពរទីមួយគឺសំដៅលើការផ្ដល់អោយនូវជីវិត មានន័យថាមិនផ្ដាច់ផ្ដិលជីវិត មនុស្សសត្វអោយធ្លាក់ចុះ ឬការសំលាប់សត្វនោះឯង។អ្នកមានអាយុវែងជាអ្នកមានសេចក្ដីមេត្តានិងករុណា ប្រាសចាកសេចក្ដីក្រោធ ព្យាបាទ មានសេចក្ដីប្រាថ្នាល្អចំពោះមនុស្សសត្វ។ ដូច្នេះអ្នកមានអាយុវែង ជាអ្នកដែល៖មានមេត្ដាចិត្តមិនមានសេចក្ដីបៀតបៀនមិនប្រព្រឹត្តិអំពើជាអបាយមុខមិនមាននូវសេចក្ដីប្រមាទជាអ្នកផ្ដល់នូវជីវិតដល់អ្នកដទៃមិនពង្រាត់(ផ្ដាច់នូវជីវិត)បុគ្គលជាទីស្រលាញ់របស់អ្នកដទៃជាអ្នកមានសេចក្ដីសុខកាយ សប្បាយចិត្តមានរាង្គកាយមាំមួន ទឹកមុខស្រស់បស់។ល។ន័យមួយទៀត លោកចង់អោយយើងយល់ដឹងអំពីតំលៃនៃជីវិត «រស់ដើម្បីនៅ ឬ នៅដើម្បីរស់»។ រស់ដើម្បីធ្វើនូវប្រយោជន៍ខ្លួន និងប្រយោជន៍របស់មនុស្សជាតិ (សាធារណប្រយោជន៍) តែប្រយោជន៍មួយទៀតដែលមានសេចក្ដីសំខាន់បំផុតគឺ ការពិចារណានូវសង្ខារ «មិនទៀង ជាទុក្ខ មិនមែនជារបស់យើង» ឬពិចារណានូវសេចក្ដីស្លាប់ដែលនឹងមានដល់បុគ្គល គ្រប់ប្រាណ«មរណានុស្សតិ»។ពេលណាមានការយល់ដឹងអំពីសេចក្ដីស្លាប់ មនុស្សនឹងមិនមានសេចក្ដីប្រមាទក្នុងជីវិត សេចក្ដីមិនប្រមាទក្នុងជីវិតនាំមកនូវសេចក្ដីស្រលាញ់ក្នុងជីវិត សេចក្ដីស្រលាញ់នូវជីវិតនាំមកនូវសេចក្ដីមេត្តាចំពោះមនុស្សជាតិ។ ទាំងនេះសុទ្ធតែជាកត្តានាំមកនៅអាយុវែង តាមន័យពរទីមួយ។

ពរទីពីរ «វណ្ណៈ»

វណ្ណៈជាភាសាបាលី ប្រែជាភាសាខ្មែរថាពណ៌សម្បុរ ក្នុងន័យនេះសំដៅលើការប្រដាប់ប្រដារគ្រឿងតាក់តែងរាង្គកាយដោយសំលៀកបំពាក់ដើម្បីបំបិទអវយវៈ ឬការពារសេចក្ដីខ្មាស់មិនអោយកើតឡើយ «អ្នកអោយសំលៀកបំពាក់ឈ្មោះថាអោយពណ៌» (វត្ថទោ ហោតិ វណ្ណទោ)។វណ្ណៈក្នុងន័យមួយទៀតគឺសំដៅទៅលើទង្វើផ្នែកសីលធម៌ អាចនិយាយក្នុងផ្លូវសាសនា ថា «រក្សាសីល» ប្រព្រឹត្តបដិបត្តិនូវធម៌ ប្រាសចាកអំពីបាបកម្មទាំងឡាយដែលកើតឡើងដោយកាយវាចានិងចិត្ត មិនមានសេចក្ដីក្រោធ មានតែសេចក្ដីមេត្តា ករុណា ប្រាថ្នាដើម្បីអោយអស់សត្វមានជីវិតមានសេចក្ដីសុខ ប្រាសចាកការបៀតបៀនគ្នា។អ្នកដែលស្ថិតនៅក្នុងផ្លូវសីលធម៌ រមែងមាននូវសម្បុរកាយផោរផង់ ទឹកមុខស្រស់បស់ ជាទីស្រលាញ់នូវអស់មនុស្សផងគ្នា រមែងដេកលក់ជាសុខ។

ពរទីបី «សុខៈ»

សុខៈជាភាសាបាលី ប្រែមកជាភាសាខ្មែរមានន័យថាសេចក្ដីសុខ គឺសេចក្ដីសុខកាយនិងសេចក្ដីសុខចិត្ត ឬអាចនិយាយផងដែរថាសេចក្ដីសប្បាយចិត្ត។

ក.សេចក្ដីសុខផ្លូវកាយកើតមកអំពីការចេះប្រើប្រាស់បច្ច័យទាំងបួន (សំលៀកបំពាក់សម្រាប់បិទបាំងរាង្គកាយ, ឧបភោគបរិភោគគ្រប់គ្រាន់សម្រាប់បំពេញសេចក្ដីស្រេកឃ្លាន, ទីលំនៅអាស្រ័យសមរម្យនិងស្គាល់នូវវិធីចេះថែរក្សាសុខភាព ជាពិសេសគឺឱសថ ថ្នាំសង្កូវ) យ៉ាងត្រឹមត្រូវ។ទន្ទឹមនឹងនេះដែរ យើងអាចពិចារណាទស្សនក្នុងព្រះពុទ្ធសាសនា គឺសុខកើតចេញពីការពោលពាក្យសមស្របតាមកាលៈទេសៈ មានហេតុផលជាពាក្យសំដីប្រកបដោយមិត្តភាព ភាតរភាព ជាពាក្យសំដីប្រកបដោយមធុរវាចា និយាយតែរឿងពិត ជាពាក្យសំដីនាំមកនូវប្រយោជន៍ មិនពោលពាក្យសំលឹងរំពៃទ្រព្យសម្បត្តិអ្នកដទៃ (សម្មាវាចា) ។

ការងារដោយប្រពៃ (សម្មាកម្មន្ដ) មិនបោកប្រាស កេងប្រវ័ញ្ញទ្រព្យអ្នកដទៃការងារសុចរិត ទៀងត្រង់ក្នុងការប្រកបអាជីពដ៏ប្រពៃ (សម្មាអាជីវ)ការងារកើតចេញអំពីកំលាំងកាយ កំលាំងបញ្ញាជាពិសេសគឺសេចក្ដីព្យាយាមដ៏ត្រឹមត្រូវក្នុងការប្រកបអាជីព (សម្មាវាយាម)ក្រៅពីនេះ សុខកើតចេញពីការចាយទ្រព្យ ដោយចេះបែងទ្រព្យសម្បត្តិដែលខ្លួនរកបានដោយប្រពៃជាចំណែក ៗ ហើយអាចនិយាយជាភាសាសម័យថ្មីថាស្គាល់អំពី «សេដ្ឋកិច្ចគ្រួសារ» (Family Economics) មិនខ្ជះខ្ជាយក្នុងការចាយវាយ គឺស្គាល់ពី ចំណូល (Income) ចំណាយ (Outcome) របស់ខ្លួន។ទស្សនក្នុងព្រះពុទ្ធសាសនាបានបញ្ជាក់ច្បាស់លាស់អំពីសេចក្ដីសុខ ៤ យ៉ាងគឺ៖សុខកើតអំពីការមានទ្រព្យសម្បតិ្ដ (អត្ថិសុខ)សុខកើតអំពីការបរិភោគប្រើប្រាស់ចាយទ្រព្យសម្បត្តិ (ភោគសុខ)សុខកើតអំពីមិនជំពាក់បំណុលគេ (អនណសុខ)សុខកើតអំពីការប្រាសចាកទោស គឺចិញ្ចឹមជីវិតដោយប្រពៃ (អនវិជ្ជសុខ) ជាការងារសុចរិត។សុខចំនុចទី ១ និងទី ២ ត្រូវប្រើសតិ និងបញ្ញាជាគ្រឿងគ្រប់គ្រង ចំនុចទី ៣ អោយសេចក្ដី សំខាន់លើសេចក្ដីមិនប្រមាទក្នុងការចាយទ្រព្យសម្បត្តិ ក្នុងទស្សននេះអាចស័ម្ពន្ធចូលក្នុងទ្រឹស្ដី «សន្ដោស» មិនច្រើន មិនតិចគឺល្មម (Sufficient Economic) គឺស្គាល់អំពីកំលាំងប្រកប អាជីវរបស់ខ្លួន ចំណែកចំនុចទី ៤ គឺយកចិត្តទុកដាក់ ស្មោះត្រង់ សុចរិតលើការងាររបស់ខ្លួន គ្រប់កិច្ចការទាំងអស់សុទ្ធតែមានតំលៃ លើកលែងការងារទុច្ចរិត។ខ.សេចក្ដីសុខផ្លូវចិត្ត ក្នុងលោកាភវិឌ្ឍន៍នេះ យើងមិនអាចបដិសេធបានទេរឿងបញ្ហាផ្លូវចិត្ត សង្គមលោកកាន់តែរីកចំរើន បញ្ហាផ្លូវចិត្តកាន់តែរីកបោងឡើងជាបន្ដបន្ទាប់ បញ្ហាទាំងនោះអាចនិយាយបានដែរថាមកពីសំពាធនៃសង្គម សេដ្ឋកិច្ច និងនយោបាយ តែអ្វីដែលគួរគិតពិចារណា គឺតើយើងរស់ក្នុងសំពាធនេះបានយ៉ាងដូចម្ដេច? តើសាសនាមានតួនាទីយ៉ាងណាក្នុងការអប់រំផ្លូវចិត្ត?ជាការពិតណាស់ សាសនាមានតួនាទីសំខាន់បំផុតក្នុងការអប់រំផ្លូវចិត្ត ជាពិសេសគឺក្នុង សង្គមខ្មែរយើងដែលគោរពរាប់អានព្រះពុទ្ធសាសនា។ ទ្រឹស្ដីព្រះពុទ្ធសាសនាផ្ដោតអារម្មណ៍ ជាចម្បងលើផ្លូវចិត្ត ទាំងវិធីអប់រំ និងវិធីកែបញ្ហាភាពតានតឹងក្នុងផ្លូវចិត្ត។ ទ្រឹស្ដីនោះមានច្រើនណាស់ តែយើងអាចជ្រើសរើសតាមសេចក្ដីត្រូវការរបស់យើង ហើយក៏អាចបន្សាត់បង់នូវភាពតានតឹងបាន ទ្រឹស្ដីទាំងនោះដូចជា សមាធិ (សមត្ថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន) និងសតិប្បដ្ឋាន ជាដើម។ដូច្នេះខ្ញុំនឹងមិនចូលជ្រៅផ្នែកទស្សនវិទ្យាចិត្ដក្នុងសាសនា (Philosophy of Mind in Religion) ឬចិត្តវិទ្យា (Psychology) តែសូមជំរាបថា សុខកើតចេញអំពីការអប់រំផ្លូវចិត្ត ជាអតិមសុខ គឺមិនបៀតបៀន ចង់ព្យាបាទ ជាចិត្តប្រកបដោយមេត្តា អាចនិយាយដោយខ្លីគឺអមិសសុខកើតចេញ អំពីការមិនប្រើប្រាស់ទ្រព្យសម្បត្តិ អាចនិយាយបានផងដែរថាសុខកើតចេញពីការរក្សាសីលប្រាំនេះតែម្ដង។

ពរទីបួន «ពលៈ»

ពលៈជាភាសាបាលី ប្រែមកជាភាសាខ្មែរមានន័យថាកំលាំង ហើយកំលាំងនេះបែងជាពីរគឹកំលាំងកាយ និងកំលាំងបញ្ញា។១.កំលាំងកាយ បានដល់ការជួយឧបត្ថម្ភផ្នែកឧបភោគបរិភោគឬស្បៀងអាហារដល់អ្នកដែលខ្វះខាត ដូច្នេះ អ្នកអោយមានន័យថាអោយនូវកំលាំង ឬអោយនូវជីវិត។២.កំលាំងបញ្ញាជាគុណជាតិដឹងមួយដ៏ល្អ គឺល្អជាងអ្វីៗទាំអស់ ជីវិតរស់ដោយបញ្ញា ជាជីវិតប្រសើរ ហើយបញ្ញានេះទទួលនូវចំណេះចេះដឹង ឬទទួលបាននូវចំណេះពីប្រភពដទៃ ដែលអាចនិយាយផងដែរថាជាពូជនៃបញ្ញា ដូច្នេះបញ្ញាកើតពី៖ស្ដាប់ដោយល្អ តាំងចិត្តសិក្សាពិតគិតអោយយល់តាមហេតុផលគិតមិនយល់ត្រូវសួរអ្នកដទៃតក់ត្រាចំណាំទុកនូវគោលសំខាន់ៗប្រកបព្យាយាមបដិបត្តិក្នុងផ្លូវបញ្ញា។ល។នេះជាអត្ថន័យខ្លះៗនៃវុឌ្ឍិធម៌ (ពរ) ទាំងបួនដែលបានបកស្រាយមកខាងលើ លោកបានបន្ថែមទៀតថា សេចក្ដីសម្រេចក្នុងជីវិតក្រៅពីបដិបត្តិតាមខាងលើហើយ ត្រូវមានសេចក្ដី គោរពកោតក្រែងដល់បុគ្គលជាអ្នកមានសេចក្ដីចំរើនដោយគុណមានសីលគុណជាដើម ឬ អ្នកដែលចំរើនដោយវ័យគឺចាស់ព្រឹទ្ធាចារ្យ។ពរទីប្រាំ

ចំណែកពរមួយទៀតដែលសង្គមខ្មែរយើងធ្លាប់បានលឺ ឬធ្លាប់បានទទួលពីការអោយពរពីព្រះសង្ឃក្ដី ចាស់ព្រឹទ្ធាចារ្យក្ដី នោះគឺបដិភាណ (អានថា បដិភាណៈ) ថ្វីត្បិតតែមិនមានក្នុងវុឌ្ឍិធម៌ តែក៏មាននៅក្នុងគោលធម៌ដទៃទៀតដែរ។បដិភាណប្រែថា សេចក្ដីឈ្លាសវាងវៃ កើតចេញពី៖ព្យាយាមសិក្សារកចំណេះចេះដឹង ដោយមិនមាននូវសេចក្ដីប្រមាទអាចឆ្លើយតបនឹងបញ្ហាបាន ជាពិសេសរាល់ការឆ្លើយតបត្រូវប្រកបដោយមេត្តាដើម្បីផ្ដល់នូវពត៌មាន ឬចំណេះដល់អ្នកដទៃអោយកាន់តែយល់ច្បាស់បញ្ញាវាងវៃក្នុងការដំណើរជីវិតរំលត់ផុតនូវសេចក្ដីទុក្ខ អាចហៅថាបរិមត្ថបញ្ញា។

ប្រភព អត្ថបទ http://vuthdevelop.blogspot.com/2011/01/philosophy-of-life-practical-method-of.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s