Cultural Leadership, Experience, Expression, Feel, Personal and Career Development, Thoughts, wisdom

ជូនពរឆ្នាំថ្មី២៥៦៤ Healthy and Safe Khmer New Year to You!

ជនរួមជាតិជាទីស្រលាញ់

ខ្ញុំសូមបួងសួងទេវតាឆ្នាំថ្មីមហាសង្ក្រាន្ត ឆ្នាំជូតពុទ្ធសករាជ២៥៦៤ ប្រទានពរជូនអ្នកទាំងអស់គ្នានិងក្រុមគ្រួសារ អាយុ វណ្ណ: សុខ: ពល: និង បដិភាណ។

នេះជាពេលវាលាពិបាក ហើយក៏ជាពេលវាលាដែលយើងរៀនសូត្រ កែប្រែ និង អភិវឌ្ឍ។

ក្នុងវប្បធម៌ព្រះពុទ្ធសាសនារបស់យើង យើងអាចរៀនយល់ និងអនុវត្ត ក្នុងជីវិត ប្រចាំថ្ងៃ នៃគុណតម្លៃ ពាក្យជូនពរក្នុងវប្បធម៌យើង ក្នុងអត្តសញានរបស់យើងជាជនជាតិខ្មែ រឺសញ្ជាតិកម្ពុជា ដើម្បីយើងល្អជាងមុខ ជីវិតយើងប្រសើរជាងមុន កន្លែងការងារឺរបរចិញ្ចឹមជីវិតយើងល្អជាងមុន និងពិភពលោកល្អជាងមុន។

សូមសុខភាពល្អទាំងផ្លូវកាយនិងចិត្ត។

Dear friends,

Today, the angel of the new year 2564 will come to take the duties from her sister (last year’s angel) to nurture the earth, animals, plants and humans as a loving mother.

(For more on the cultural reference: http://www.cam-cc.org/calendar/newyear_angel.php).

I take the opportunity to ask the New Year angel for your Health, Self-worth, Peace, Strength and Intellect.

In time like this, we are reminded to learn, change and take action to be better.

In our culture, the blessing virtues we hear very often, almost every day, can be our starting point of those changes and actions we must make. The text in Khmer below helps us take those values deep down in our identity as Cambodians. We learn and live by them for a better teamwork, our better lives and a better world.

Thank you for being with us. Have a safe and healthy new year!

ពាក្យថា «ពរ» ក្លាយមកពីពាក្យថា «វរៈ» ដោយផ្លាស់ «វៈ» ជា «ពៈ» រួមជា «ពរ» ហើយក្លាយមកជាពាក្យថា «ព្រះ» ដោយយកព្យញ្ជនៈ «រ» ផ្លាស់មកជាជើង «្រ» ដែលប្រែថាប្រសើរ ដែលគួរ ប្រាថ្នា គួរចង់បាន គួរជ្រើសរើសតាមគាប់ចិត្ត។ «ពរ» ក្នុងព្រះពុទ្ធសាសនាមានគោលការណ៍ច្បាស់លាស់ ប្រកបទៅដោយទស្សនជីវិត (Philosophy of life) និងវិធីបដិបត្តិ (Practical Method of life) នាំមកនូវសេចក្ដី ចម្រុងចម្រើន ក្នុងជីវិត និងនាំមកនូវមង្គលជីវិត (Blessing life) ផងដែរ។ ក្នុងវុឌ្ឍិធម៌បានបញ្ជាក់យ៉ាងច្បាស់លាស់ថាពរមានបួនប្រការ «ចត្តារោ ធម្មា…» ហើយក៏ មានគោលធម៌ដទៃបានលើកយកពាក្យថា «បដិភាណ» មកនិយាយផងដែរ ដូច្នេះ ខ្ញុំសូមលើកយកចំនុចទាំងនេះមកពិភាក្សាតាមទស្សនវិជ្ជាសាសនា។

ពរទីមួយ «អាយុ»

អាយុក្នុងទីនេះចង់មានន័យថាអាយុវែងយឺនយូរ ។ អាយុវែងនេះមានសេចក្ដីសម្ពន្ធនិងពាក្យថាសុខភាព។ អ្នកមានអាយុវែង គឺជាអ្នកមានសុខភាពកាយ សុខភាពចិត្តល្អ។អាយុក្នុងពរទីមួយគឺសំដៅលើការផ្ដល់អោយនូវជីវិត មានន័យថាមិនផ្ដាច់ផ្ដិលជីវិត មនុស្សសត្វអោយធ្លាក់ចុះ ឬការសំលាប់សត្វនោះឯង។អ្នកមានអាយុវែងជាអ្នកមានសេចក្ដីមេត្តានិងករុណា ប្រាសចាកសេចក្ដីក្រោធ ព្យាបាទ មានសេចក្ដីប្រាថ្នាល្អចំពោះមនុស្សសត្វ។ ដូច្នេះអ្នកមានអាយុវែង ជាអ្នកដែល៖មានមេត្ដាចិត្តមិនមានសេចក្ដីបៀតបៀនមិនប្រព្រឹត្តិអំពើជាអបាយមុខមិនមាននូវសេចក្ដីប្រមាទជាអ្នកផ្ដល់នូវជីវិតដល់អ្នកដទៃមិនពង្រាត់(ផ្ដាច់នូវជីវិត)បុគ្គលជាទីស្រលាញ់របស់អ្នកដទៃជាអ្នកមានសេចក្ដីសុខកាយ សប្បាយចិត្តមានរាង្គកាយមាំមួន ទឹកមុខស្រស់បស់។ល។ន័យមួយទៀត លោកចង់អោយយើងយល់ដឹងអំពីតំលៃនៃជីវិត «រស់ដើម្បីនៅ ឬ នៅដើម្បីរស់»។ រស់ដើម្បីធ្វើនូវប្រយោជន៍ខ្លួន និងប្រយោជន៍របស់មនុស្សជាតិ (សាធារណប្រយោជន៍) តែប្រយោជន៍មួយទៀតដែលមានសេចក្ដីសំខាន់បំផុតគឺ ការពិចារណានូវសង្ខារ «មិនទៀង ជាទុក្ខ មិនមែនជារបស់យើង» ឬពិចារណានូវសេចក្ដីស្លាប់ដែលនឹងមានដល់បុគ្គល គ្រប់ប្រាណ«មរណានុស្សតិ»។ពេលណាមានការយល់ដឹងអំពីសេចក្ដីស្លាប់ មនុស្សនឹងមិនមានសេចក្ដីប្រមាទក្នុងជីវិត សេចក្ដីមិនប្រមាទក្នុងជីវិតនាំមកនូវសេចក្ដីស្រលាញ់ក្នុងជីវិត សេចក្ដីស្រលាញ់នូវជីវិតនាំមកនូវសេចក្ដីមេត្តាចំពោះមនុស្សជាតិ។ ទាំងនេះសុទ្ធតែជាកត្តានាំមកនៅអាយុវែង តាមន័យពរទីមួយ។

ពរទីពីរ «វណ្ណៈ»

វណ្ណៈជាភាសាបាលី ប្រែជាភាសាខ្មែរថាពណ៌សម្បុរ ក្នុងន័យនេះសំដៅលើការប្រដាប់ប្រដារគ្រឿងតាក់តែងរាង្គកាយដោយសំលៀកបំពាក់ដើម្បីបំបិទអវយវៈ ឬការពារសេចក្ដីខ្មាស់មិនអោយកើតឡើយ «អ្នកអោយសំលៀកបំពាក់ឈ្មោះថាអោយពណ៌» (វត្ថទោ ហោតិ វណ្ណទោ)។វណ្ណៈក្នុងន័យមួយទៀតគឺសំដៅទៅលើទង្វើផ្នែកសីលធម៌ អាចនិយាយក្នុងផ្លូវសាសនា ថា «រក្សាសីល» ប្រព្រឹត្តបដិបត្តិនូវធម៌ ប្រាសចាកអំពីបាបកម្មទាំងឡាយដែលកើតឡើងដោយកាយវាចានិងចិត្ត មិនមានសេចក្ដីក្រោធ មានតែសេចក្ដីមេត្តា ករុណា ប្រាថ្នាដើម្បីអោយអស់សត្វមានជីវិតមានសេចក្ដីសុខ ប្រាសចាកការបៀតបៀនគ្នា។អ្នកដែលស្ថិតនៅក្នុងផ្លូវសីលធម៌ រមែងមាននូវសម្បុរកាយផោរផង់ ទឹកមុខស្រស់បស់ ជាទីស្រលាញ់នូវអស់មនុស្សផងគ្នា រមែងដេកលក់ជាសុខ។

ពរទីបី «សុខៈ»

សុខៈជាភាសាបាលី ប្រែមកជាភាសាខ្មែរមានន័យថាសេចក្ដីសុខ គឺសេចក្ដីសុខកាយនិងសេចក្ដីសុខចិត្ត ឬអាចនិយាយផងដែរថាសេចក្ដីសប្បាយចិត្ត។

ក.សេចក្ដីសុខផ្លូវកាយកើតមកអំពីការចេះប្រើប្រាស់បច្ច័យទាំងបួន (សំលៀកបំពាក់សម្រាប់បិទបាំងរាង្គកាយ, ឧបភោគបរិភោគគ្រប់គ្រាន់សម្រាប់បំពេញសេចក្ដីស្រេកឃ្លាន, ទីលំនៅអាស្រ័យសមរម្យនិងស្គាល់នូវវិធីចេះថែរក្សាសុខភាព ជាពិសេសគឺឱសថ ថ្នាំសង្កូវ) យ៉ាងត្រឹមត្រូវ។ទន្ទឹមនឹងនេះដែរ យើងអាចពិចារណាទស្សនក្នុងព្រះពុទ្ធសាសនា គឺសុខកើតចេញពីការពោលពាក្យសមស្របតាមកាលៈទេសៈ មានហេតុផលជាពាក្យសំដីប្រកបដោយមិត្តភាព ភាតរភាព ជាពាក្យសំដីប្រកបដោយមធុរវាចា និយាយតែរឿងពិត ជាពាក្យសំដីនាំមកនូវប្រយោជន៍ មិនពោលពាក្យសំលឹងរំពៃទ្រព្យសម្បត្តិអ្នកដទៃ (សម្មាវាចា) ។

ការងារដោយប្រពៃ (សម្មាកម្មន្ដ) មិនបោកប្រាស កេងប្រវ័ញ្ញទ្រព្យអ្នកដទៃការងារសុចរិត ទៀងត្រង់ក្នុងការប្រកបអាជីពដ៏ប្រពៃ (សម្មាអាជីវ)ការងារកើតចេញអំពីកំលាំងកាយ កំលាំងបញ្ញាជាពិសេសគឺសេចក្ដីព្យាយាមដ៏ត្រឹមត្រូវក្នុងការប្រកបអាជីព (សម្មាវាយាម)ក្រៅពីនេះ សុខកើតចេញពីការចាយទ្រព្យ ដោយចេះបែងទ្រព្យសម្បត្តិដែលខ្លួនរកបានដោយប្រពៃជាចំណែក ៗ ហើយអាចនិយាយជាភាសាសម័យថ្មីថាស្គាល់អំពី «សេដ្ឋកិច្ចគ្រួសារ» (Family Economics) មិនខ្ជះខ្ជាយក្នុងការចាយវាយ គឺស្គាល់ពី ចំណូល (Income) ចំណាយ (Outcome) របស់ខ្លួន។ទស្សនក្នុងព្រះពុទ្ធសាសនាបានបញ្ជាក់ច្បាស់លាស់អំពីសេចក្ដីសុខ ៤ យ៉ាងគឺ៖សុខកើតអំពីការមានទ្រព្យសម្បតិ្ដ (អត្ថិសុខ)សុខកើតអំពីការបរិភោគប្រើប្រាស់ចាយទ្រព្យសម្បត្តិ (ភោគសុខ)សុខកើតអំពីមិនជំពាក់បំណុលគេ (អនណសុខ)សុខកើតអំពីការប្រាសចាកទោស គឺចិញ្ចឹមជីវិតដោយប្រពៃ (អនវិជ្ជសុខ) ជាការងារសុចរិត។សុខចំនុចទី ១ និងទី ២ ត្រូវប្រើសតិ និងបញ្ញាជាគ្រឿងគ្រប់គ្រង ចំនុចទី ៣ អោយសេចក្ដី សំខាន់លើសេចក្ដីមិនប្រមាទក្នុងការចាយទ្រព្យសម្បត្តិ ក្នុងទស្សននេះអាចស័ម្ពន្ធចូលក្នុងទ្រឹស្ដី «សន្ដោស» មិនច្រើន មិនតិចគឺល្មម (Sufficient Economic) គឺស្គាល់អំពីកំលាំងប្រកប អាជីវរបស់ខ្លួន ចំណែកចំនុចទី ៤ គឺយកចិត្តទុកដាក់ ស្មោះត្រង់ សុចរិតលើការងាររបស់ខ្លួន គ្រប់កិច្ចការទាំងអស់សុទ្ធតែមានតំលៃ លើកលែងការងារទុច្ចរិត។ខ.សេចក្ដីសុខផ្លូវចិត្ត ក្នុងលោកាភវិឌ្ឍន៍នេះ យើងមិនអាចបដិសេធបានទេរឿងបញ្ហាផ្លូវចិត្ត សង្គមលោកកាន់តែរីកចំរើន បញ្ហាផ្លូវចិត្តកាន់តែរីកបោងឡើងជាបន្ដបន្ទាប់ បញ្ហាទាំងនោះអាចនិយាយបានដែរថាមកពីសំពាធនៃសង្គម សេដ្ឋកិច្ច និងនយោបាយ តែអ្វីដែលគួរគិតពិចារណា គឺតើយើងរស់ក្នុងសំពាធនេះបានយ៉ាងដូចម្ដេច? តើសាសនាមានតួនាទីយ៉ាងណាក្នុងការអប់រំផ្លូវចិត្ត?ជាការពិតណាស់ សាសនាមានតួនាទីសំខាន់បំផុតក្នុងការអប់រំផ្លូវចិត្ត ជាពិសេសគឺក្នុង សង្គមខ្មែរយើងដែលគោរពរាប់អានព្រះពុទ្ធសាសនា។ ទ្រឹស្ដីព្រះពុទ្ធសាសនាផ្ដោតអារម្មណ៍ ជាចម្បងលើផ្លូវចិត្ត ទាំងវិធីអប់រំ និងវិធីកែបញ្ហាភាពតានតឹងក្នុងផ្លូវចិត្ត។ ទ្រឹស្ដីនោះមានច្រើនណាស់ តែយើងអាចជ្រើសរើសតាមសេចក្ដីត្រូវការរបស់យើង ហើយក៏អាចបន្សាត់បង់នូវភាពតានតឹងបាន ទ្រឹស្ដីទាំងនោះដូចជា សមាធិ (សមត្ថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន) និងសតិប្បដ្ឋាន ជាដើម។ដូច្នេះខ្ញុំនឹងមិនចូលជ្រៅផ្នែកទស្សនវិទ្យាចិត្ដក្នុងសាសនា (Philosophy of Mind in Religion) ឬចិត្តវិទ្យា (Psychology) តែសូមជំរាបថា សុខកើតចេញអំពីការអប់រំផ្លូវចិត្ត ជាអតិមសុខ គឺមិនបៀតបៀន ចង់ព្យាបាទ ជាចិត្តប្រកបដោយមេត្តា អាចនិយាយដោយខ្លីគឺអមិសសុខកើតចេញ អំពីការមិនប្រើប្រាស់ទ្រព្យសម្បត្តិ អាចនិយាយបានផងដែរថាសុខកើតចេញពីការរក្សាសីលប្រាំនេះតែម្ដង។

ពរទីបួន «ពលៈ»

ពលៈជាភាសាបាលី ប្រែមកជាភាសាខ្មែរមានន័យថាកំលាំង ហើយកំលាំងនេះបែងជាពីរគឹកំលាំងកាយ និងកំលាំងបញ្ញា។១.កំលាំងកាយ បានដល់ការជួយឧបត្ថម្ភផ្នែកឧបភោគបរិភោគឬស្បៀងអាហារដល់អ្នកដែលខ្វះខាត ដូច្នេះ អ្នកអោយមានន័យថាអោយនូវកំលាំង ឬអោយនូវជីវិត។២.កំលាំងបញ្ញាជាគុណជាតិដឹងមួយដ៏ល្អ គឺល្អជាងអ្វីៗទាំអស់ ជីវិតរស់ដោយបញ្ញា ជាជីវិតប្រសើរ ហើយបញ្ញានេះទទួលនូវចំណេះចេះដឹង ឬទទួលបាននូវចំណេះពីប្រភពដទៃ ដែលអាចនិយាយផងដែរថាជាពូជនៃបញ្ញា ដូច្នេះបញ្ញាកើតពី៖ស្ដាប់ដោយល្អ តាំងចិត្តសិក្សាពិតគិតអោយយល់តាមហេតុផលគិតមិនយល់ត្រូវសួរអ្នកដទៃតក់ត្រាចំណាំទុកនូវគោលសំខាន់ៗប្រកបព្យាយាមបដិបត្តិក្នុងផ្លូវបញ្ញា។ល។នេះជាអត្ថន័យខ្លះៗនៃវុឌ្ឍិធម៌ (ពរ) ទាំងបួនដែលបានបកស្រាយមកខាងលើ លោកបានបន្ថែមទៀតថា សេចក្ដីសម្រេចក្នុងជីវិតក្រៅពីបដិបត្តិតាមខាងលើហើយ ត្រូវមានសេចក្ដី គោរពកោតក្រែងដល់បុគ្គលជាអ្នកមានសេចក្ដីចំរើនដោយគុណមានសីលគុណជាដើម ឬ អ្នកដែលចំរើនដោយវ័យគឺចាស់ព្រឹទ្ធាចារ្យ។ពរទីប្រាំ

ចំណែកពរមួយទៀតដែលសង្គមខ្មែរយើងធ្លាប់បានលឺ ឬធ្លាប់បានទទួលពីការអោយពរពីព្រះសង្ឃក្ដី ចាស់ព្រឹទ្ធាចារ្យក្ដី នោះគឺបដិភាណ (អានថា បដិភាណៈ) ថ្វីត្បិតតែមិនមានក្នុងវុឌ្ឍិធម៌ តែក៏មាននៅក្នុងគោលធម៌ដទៃទៀតដែរ។បដិភាណប្រែថា សេចក្ដីឈ្លាសវាងវៃ កើតចេញពី៖ព្យាយាមសិក្សារកចំណេះចេះដឹង ដោយមិនមាននូវសេចក្ដីប្រមាទអាចឆ្លើយតបនឹងបញ្ហាបាន ជាពិសេសរាល់ការឆ្លើយតបត្រូវប្រកបដោយមេត្តាដើម្បីផ្ដល់នូវពត៌មាន ឬចំណេះដល់អ្នកដទៃអោយកាន់តែយល់ច្បាស់បញ្ញាវាងវៃក្នុងការដំណើរជីវិតរំលត់ផុតនូវសេចក្ដីទុក្ខ អាចហៅថាបរិមត្ថបញ្ញា។

ប្រភព អត្ថបទ http://vuthdevelop.blogspot.com/2011/01/philosophy-of-life-practical-method-of.html

Experience, Expression, Feel, Personal and Career Development, Thoughts, wisdom

Darism: February 4th 2020

I lived with this principle:

Life Is All About Choices


M.PEER MOHAMED SARDHAR

Michael is the kind of guy you love to hate. He is always in a good mood and always has something positive to say. When someone would ask him how he was doing, he would reply, “If I were any better, I would be twins!”

He was a natural motivator. If an employee was having a bad day, Michael was there telling the employee how to look on the positive side of the situation.

Seeing this style really made me curious, so one day I went up to Michael and asked him, “I don’t get it! You can’t be a positive person all of the time. How do you do it?”

Michael replied, “Each morning I wake up and say to myself, you have two choices today. You can choose to be in a good mood or … you can choose to be in a bad mood. I choose to be in a good mood.”

Each time something bad happens, I can choose to be a victim or… I can choose to learn from it. I choose to learn from it.

Every time someone comes to me complaining, I can choose to accept their complaining or… I can point out the positive side of life. I choose the positive side of life.

“Yeah, right, it’s not that easy,” I protested.

“Yes, it is,” Michael said.

“Life is all about choices. When you cut away all the junk, every situation is a choice. You choose how you react to situations. You choose how people affect your mood. You choose to be in a good mood or bad mood. The bottom line: It’s your choice how you live your life.”

I reflected on what Michael said. Soon hereafter, I left the Tower Industry to start my own business. We lost touch, but I often thought about him when I made a choice about life instead of reacting to it.

Several years later, I heard that Michael was involved in a serious accident, falling some 60 feet from a communications tower. After 18 hours of surgery and weeks of intensive care, Michael was released from the hospital with rods placed in his back. I saw Michael about six months after the accident.

When I asked him how he was, he replied, “If I were any better, I’d be twins. Wanna see my scars?”

I declined to see his wounds, but I did ask him what had gone through his mind as the accident took place.

“The first thing that went through my mind was the well-being of my soon-to-be born daughter,” Michael replied.

“Then, as I lay on the ground, I remembered that I had two choices: I could choose to live or… I could choose to die. I chose to live.”

“Weren’t you scared? Did you lose consciousness?” I asked.

Michael continued, “… the paramedics were great. They kept telling me I was going to be fine. But when they wheeled me into the ER and I saw the expressions on the faces of the doctors and nurses, I got really scared. In their eyes, I read ‘he’s a dead man’. I knew I needed to take action.”

“What did you do?” I asked.

“Well, there was a big burly nurse shouting questions at me,” said Michael.

“She asked if I was allergic to anything.

‘Yes, I replied.’

The doctors and nurses stopped working as they waited for my reply. I took a deep breath and yelled, ‘Gravity’.”

Over their laughter, I told them, “I am choosing to live. Operate on me as if I am alive, not dead!”

MORAL OF THE STORY:

Michael lived, thanks to the skill of his doctors, but also because of his amazing attitude. I learned from him that every day we have the choice to live fully. Attitude, after all, is everything. After all, today is the tomorrow you worried about yesterday.

LIFE IS ABOUT THE LITTLE CHOICES WE MAKE EVERY DAY !

Cultural Leadership, Experience, Feel, Personal and Career Development, Thoughts, wisdom

ការគិតរបស់ខ្ញុំ ថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០មករា 29, 2020, Darism Today

Concepts to learn to employ in daily life:

·   Get the “buy-ins” = agreement/support from your lower subordinates

·   Making sure everyone is on the same page, on the same boat

·   Being in control of all the information like in the palm of your hands

·   Do not let things sleep. Do not let things hang. Do what is needed and necessary RIGHT NOW!

·   Always manage expectations- avoid unpleasant surprises. Inform people what to expect in advance. Do not let them find out from other sources that is not from you.

·   Attention to details

·   Do not make e-mail wars. Verbal or in-person conversation gives opportunities to the counterparts to give reactions/feedbacks. Recap by writing what have been discussed, agreed or even agreed to disagree on. Request for addition/edits if something is misunderstood or not missing in the recaps

·   Agree to disagree. Must always have a conclusion.

·   Systematic records and feedbacks. Incidence report, coaching/counseling forms.

·   Use 21st Technology to make our lives easier. Do not do double job.

·   Be a role model. Leadership by example

·   Avoid burn out for yourself and others.

Cultural Leadership, Personal and Career Development, Places of Interest, Thoughts, Travel, wisdom

អ្វីដែលយើងបានរៀនពីមជ្ឈមណ្ឌលដំណើរផ្សងព្រេងនិងសិក្សា ចំបក់ហោះ។What we have learned from Jambok Hoas Adventure and Learning Center

People First, Keep Learning, Keeping Developing:

ការពារ ការស្តារឡើងវិញ និង ផ្តល់ការស្រលាញ់ ជំនួយ និងការគាំទ្រ Protect. Restore. Fund.

In April 2019, Phare arstists and team members went to a learning expedition to a UNESCO World Heritage Site, Prasat Sambo Preikuk and spend quality time together for our biggest staff event of the year for team building and learning. We stayed for 2 nights in Preah Vihear Province in Jambok Hoas Adventure Learning Center.

It was a great experience and we really did learn about from both the temple and the activities at the teambuilding learning center. We learn about our roles as Cambodian artists in the society today looking to the past heritage and pride as well as the 5 values at the adventure learning center:

1-) ផ្តោតការយកចិត្តទុកដាក់ សូមសង្កេត ស្តាប់ និងចូលរួមសកម្មភាពរបស់ក្រុមការងារ

Be present, look, listen and participate

2-)ខ្ញុំអាចធ្វើអ្វីៗបានទាំងអស់!

I can do it!

3-) ទំនាក់ទំនង ផ្តល់ពត៏មាន ចែករំលែកគ្រប់កាកាលៈទេសៈ

Communicate

4-) ដំណោះស្រាយដោយភាពច្នៃប្រឌិត! បញ្ហាកាន់តែធំគឺជាឱកាសកាន់តែច្រើនសម្រាប់ការស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ ឧទាហរណ៍យើងចាប់ផ្តើមទស្សនីយភាពហ្វារនៅសៀមរាបដោយគ្មានថវិការ។ យើងរស់រានមានជីវិតហើយជោគជ័យ។ វាជាដំណោះស្រាយច្នៃប្រឌិត។

Creative solutions! The bigger the problem, the bigger the opportunity for finding creative solutions. ​For example we started Phare in Siem Reap without money. We survive and succeed. It was a creative solution.

5-) យើងគាំទ្រគ្នាទៅវិញទៅមក !

Support each other!

Siem Reap, April 5th, 2019

Personal and Career Development, Thoughts

សៀវភៅដែលខ្ញុំកំពុងអាននិងស្រឡាញ់ The book I am reading and loving


អរគុណលោកគ្រូដែលបានសរសេរនិងចែករំលែក ខ្ញុំចាំជានិច្ចពេលដែលខ្ញុំបានរៀនក្នុងវគ្គសិក្សារបស់លោកសាស្ត្រាចានៅសាកសវិទ្រាល័យកម្ពុជា​។​ Thank you for writing and sharing. I remember my time as your student in the University of Cambodia. You have been an inspiration to me.
Expression, Feel, Personal and Career Development, This and that here and there, Thoughts

ភាពខ្លាំងផ្ទាល់ខ្លួនក្នុងនាមជាសហគ្រិនPersonal Strength as an entrepreneur

អត្ថបទនេះវែងបន្តិចប៉ុន្តែចាំបាច់ត្រូវអាន។

ឈ្មោះរបស់គាត់គឺសិទ្ធត្ថ (ដូចឈ្មោះព្រះពុទ្ធ​)។ គាត់គឺជាសហគ្រិនដ៏ជោគជ័យនៅ​ប្រទេស​ឥណ្ឌា។ គាត់ជាមនុស្សល្អដែលមនុស្សទូទៅនិងបុគ្គលិកចូលចិត្តរាប់អាន។

គាត់បានសំលាប់ខ្លួនឯងពីរបីថ្ងៃមុនដោយលោតចូលទន្លេដោយសារតែសម្ពាធពីម្ចាស់បំណុលនិងអាជ្ញាធរពន្ធដារ។

គាត់បានសរសេរសារមុនសម្លាប់ខ្លួនថា : “ខ្ញុំបានបរាជ័យ។​ ខ្ញុំ សូមអភ័យទោសដែលធ្វើឱ្យអ្នកទាំងអស់គ្នាខកបំណង៕”


សូមមេត្តាយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត។​ មនុស្សខ្លះមើលទៅដូចជារឹងមាំ គាត់ជាអ្នកជួយគេដោះស្រាយបញ្ហាទាំងឡាយ ប៉ុន្តែ គាត់បែរជាគ្មានមនុស្សដែលគាត់អាចចែករំលែលការលំបាក និងប្រឺក្សារកដំណោះស្រាយបញ្ហារបស់គាត់ទៅវិញ។ សូមយកចិត្តទុកដាក់លើខ្លួនឯងនិងមនុស្សដែលយើងស្រឡាញ់៕

https://economictimes.indiatimes.com/news/company/corporate-trends/vg-siddhartha-the-death-of-an-entrepreneur/articleshow/70515691.cms?fbclid=IwAR1-aNtrjGAlhGWdFAwW7HTzTKpj86H7rYg6nUebpogtaifv5CJHKmkz9a4

Experience, Expression, Feel, Personal and Career Development, Thoughts, wisdom

តើយើងជាអ្នកណា? Who are we?

តើយើងជាអ្នកណា?
យើងគឺជាបទពិសោធន៍សរុបរួមនៅក្នុងជីវិតរបស់យើង។
បើមិនដូច្នេះទេ តើយើងជាអ្នកណា តើយើងជាអ្វីអោយពិតប្រាកដ?

Who are we? 
We are the sum of our experiences. 
If not, who are we, what are we really?

Shirley Schmidt: A sexual assault is traumatic.
Carol Cabot: I realize that; of course, I do.
Shirley Schmidt: Well, if you can lessen your daughter’s pain, why wouldn’t you?
Carol Cabot: It works on the brain. For God sakes, the idea that you just take a pill every time something bad
happens . . .
Shirley Schmidt: That’s bad?
Carol Cabot: It’s called life, and you can’t just erase the bad parts.
Shirley Schmidt: Why not?
Carol Cabot: Our best artists are informed by their pain. Our greatest heroes are born out of adversity.
Certainly, if the trauma affects your life, treat it, either behaviorally or with medication. But some miracle
amnesia pill, so you have no memory of bad things—what kind of brave new world are we entering into?

មេធាវី Shirley Schmidt: ការរំលោភបំពានផ្លូវភេទគឺជារឿងអាក្រក់និងគួរអោយតក់ស្លុតខ្លាំងណាស់សម្រាប់ជនរងគ្រោះមែនទេ?
Carol : ចា៎៎ ខ្ញុំដឹង ជាការពិតណាស់ខ្ញុំ ដឹងថាវាគួរអោយតក់ស្លុត។
Shirley Schmidt: ដូច្នេះ ប្រសិនបើអ្នកអាចបន្ថយការឈឺចាប់របស់កូនស្រីរបស់អ្នក ហេតុអ្វីបានជាអ្នកមិនចង់ អោយគាត់លេបថ្នាំបំភ្លេចព្រឹត្តិការណ៏ ដ៏អាក្រក់នោះ អោយអស់?
Carol: វាជាថ្នាំដែលប៉ះពាល់ដល់ខួរក្បាល។ ព្រះអើយ, អ្នកគិតទៅមើល តើយើងគួរតែលេបថ្នាំបំភ្លេចរឿងរាវ រៀងរាល់ពេលដែលរឿងមិនល្អកើតឡើងក្នុងជីវិតយើង មែនទេ?
Shirley Schmidt: តើវាអាក្រក់រឺអ្វី?
Carol : នេះគេហៅថាជីវិត ហើយក្នុងជីវិតអ្នកមិនអាចលុបតែផ្នែកអាក្រក់ចេញបានឡើយ។
Shirley Schmidt: ហេតុអ្វី?
Carol: សិល្បការានី សិល្បករដ៏ល្អបំផុតរបស់យើងត្រូវបានញុំាងទឹកចិត្តដោយបទពិសោធន៏ដ៏ជូរចត់របស់ពួកគេ។ វីរនារី វីរបុរសដ៏អស្ចារ្យបំផុតរបស់យើងកើតចេញពីឧបសគ្គ និងភាពមិនងាយស្រួល។ ជាការពិតប្រសិនបើការប៉ះទង្គិចផ្លូវចិត្តប៉ះពាល់ដល់ជីវិតរបស់យើង​​ ចូរយើងព្យាបាលវាដោយការពិភាក្សារឺ/និងដោយប្រើថ្នាំ។ ប៉ុន្ដែការប្រើប្រាស់ឱសថសំរាប់បំបាត់ការឈឺចាប់ផ្លូវចិត្ត ដើម្បីអោយយើងមិនចងចាំពីរឿងមិនល្អ – តើយើងអាចធ្វើជាមនុស្សរឹងមាំក្លាហាននៅក្នុងពិភពលោកនេះយ៉ាងដូចម្តេចបាន?​

Expression, Feel, Personal and Career Development, wisdom

សេចក្តីស្រឡាញ់ Love

ខ្ញុំជឿថាកុមារគឺជាអនាគតរបស់យើង

សូមបង្រៀនពួកគេឱ្យបានល្អហើយទុកឱ្យពួកគេដឹកនាំផ្លូវ

បង្ហាញពួកគេនូវសម្រស់ទាំងអស់ដែលគេមាននៅក្នុងខ្លួនគេ

ផ្តល់ឱ្យពួកគេនូវមោទនភាពដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលជូនពួកគេ

សូមឱ្យសំណើចរបស់កុមាររំឭកយើងពីរកុមារភាពរបស់យេីង

មនុស្សទាំងឡាយតែងតែស្វែងរកវីរបុរសរបស់ខ្លួនរៀងៗខ្លួន

មនុស្សទាំងឡាយត្រូវការមនុស្សដែលជាគំរូល្អម្នាក់

ខ្ញុំរកមិនឃើញនរណាម្នាក់ដែលបំពេញតាមតម្រូវការរបស់ខ្ញុំទេខ្ញុំនៅកន្លែងដែលឯកោ

ដូច្នេះហើយខ្ញុំបានរៀនពឹងផ្អែកលើខ្លួនខ្ញុំផ្ទាល់

ខ្ញុំបានសម្រេចចិត្តយូរមកហើយមិនត្រូវដើរតាមស្រមោលរបស់អ្នកណាម្មាក់ឡើយប្រសិនបើខ្ញុំបរាជ័យ ប្រសិនបើខ្ញុំទទួលបានជោគជ័យយ៉ាងហោចណាស់ខ្ញុំនឹងរស់នៅដូចដែលខ្ញុំជឿជាក់

ទោះបីជាគេប្លន់យកអ្វីពីខ្ញំក៏ដោយពួកគេមិនអាចយកសេចក្តីថ្លៃថ្នូនិងសុច្ចរឹតភាពររបស់ខ្ញុំចេញបានទេ
ដោយសារតែសេចក្តីស្រលាញ់ដ៏អស្ចារ្យបំផុតកំពុងតែកើតឡើងចំពោះខ្ញុំ

ខ្ញុំបានរកឃើញសេចក្តីស្រលាញ់ដ៏អស្ចារ្យបំផុត
សេចក្តីស្រលាញ់ដ៏អស្ចារ្យបំផុតងាយស្រួលក្នុងការសំរេចបាន
គឺការរៀនចេះស្រឡាញ់ខ្លួនឯងវាគឺជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត


ហើយប្រសិនអ្នកដេីរទៅដល់
កន្លែងរឺពេលវាលាដែលអ្នកមានអារម្មណ៏ឯកា

ចូរអ្នករកឃេីញភាពខ្លាំងរបស់អ្នកនៅក្នុងសេចក្ដីស្រឡាញ់

Experience, Expression, Feel, Personal and Career Development, Thoughts, wisdom

អំណាចនៃក្តីប្រាថ្នានិងសុបិន្ត The Power of the dream

Deep within each heart
There lies a magic spark
That lights the fire of our imagination
And since the dawn of man
The strength of just “I can”
Has brought together people of all nations

កប់ក្នុងជម្រៅបេះដូងរបស់យើងគ្រប់ៗគ្នា
មានផ្កាភ្លើងដ៍មានមហិទ្ធិរិទ្ធ
ពន្លឺ ដែលបំភ្លឺ អោយឃើញការស្រមើលស្រមៃរបស់យើង
ហើយចាប់តាំងពីថ្ងៃរស់រានមានជីវិតបស់មនុស្ស
ថាមពលនៃពាក្យតែពីរម៉ាត់ថា “ខ្ញុំអាច”
បានប្រមូលមនុស្សគ្រប់ជាតិសាសន៍ទាំងអស់អោយសហការសាមគ្គីគ្នា

There’s nothing ordinary
In the living of each day
There’s a special part
Every one of us will play

មិនមែនជាអ្វីធម្មតាឡើយដែលអ្នកមានជីវិតរស់រាល់ថ្ងៃនេះ
ក្នុងខ្សែរជីវិតមួយនេះអ្នកគឺជាតួរឯក និងមនុស្សទាំងឡាយសុទ្ធតែជាតួរដ៍សំខាន់

Feel the flame forever burn
Teaching lessons we must learn
To bring us closer to the power of the dream
As the world gives us its best
To stand apart from all the rest
It is the power of the dream that brings us here

សូមអ្នកទទួលយកអារម្មណ៍ថាមានអណ្ដាតភ្លើងក្នុងបេះដូងអ្នកឆាបឆេះជារៀងរហូត ដែលញុំាងទឹកចិត្តអោយអ្នកពុះពារ

មេរៀន ជីវិតដែលបានកើតឡើង យើងត្រូវតែរៀន
ដើម្បីនាំឱ្យយើងខិតទៅជិតអំណាចនៃក្តីសុបិន្តនេះ
ខណៈដែលពិភពលោកផ្តល់ដល់យើងនូវអ្វីដែលល្អបំផុត
ដើម្បីអោយយើងងើបឈរយ៉ាងខ្ពស់និងក្លាហាន
វាគឺជាអំណាចនៃក្តីសុបិន្តដែលនាំយើងមកដល់ទីនេះទាំងអស់គ្នា

Your mind will take you far
The rest is just pure heart
You’ll find your fate is all your own creation
And every boy and girl
As they come into this world
They bring the gift of hope and inspiration

គំនិតរបស់អ្នកនឹងនាំអ្នកអោយអភិវឌ្តអោយកាន់តែរីកចំរើនវែងឆ្ងាយ
បន្ថែមលើសនេះគឺជាបេះដូងដ៍បរិសុទ្ធរបស់អ្នក
អ្នកនឹងស្វែងយស់ឃើញថាវាសនារបស់អ្នកគឺជាការបង្កើតរបស់អ្នកដោយខ្លួនឯងផ្ទាល់

ក្មេងប្រុសនិងក្មេងស្រីគ្រប់ៗរូប
នៅពេលដែលពួកគេចាប់កំណើតមកក្នុងលោកីយនេះ
ពួកគេនាំយកអំណោយទាននៃក្តីសង្ឃឹមនិងការបំផុសគំនិត

Feel the flame forever burn
Teaching lessons we must learn
To bring us closer to the power of the dream

The world in lights and hope and peace
We pray that you will always be
It is the power of the dream that brings us here
It is the power of the dream that brings us here

ចូរអ្នកទទួលយកមានអារម្មណ៍ថាមានអណ្ដាតភ្លើងក្នុងបេះដូងអ្នកឆាបឆេះជារៀងរហូត ដែលញុំាងទឹកចិត្តអោយពុះពារ

មេរៀន ជីវិតដែលបានកើតឡើង យើងត្រូវតែរៀន
ដើម្បីនាំយើងខិតទៅជិតអំណាចនៃក្តីសុបិន្តនេះ

លោកីយនៅក្នុងពន្លឺ ក្តីសង្ឃឹមនិងសន្តិភាព
យើងអធិស្ឋានថាអ្នកនឹងនៅជាមួយយើងជានិច្ច
វាគឺជាអំណាចនៃក្តីសុបិន្តដែលនាំយើងមកជួបជុំក្នានៅទីនេះ

There’s so much strength in all of us
Every woman child and man
It’s the moment that you think you can’t
You’ll discover that you can


ពួកយើងម្នាក់ៗមានថាមពលខ្លាំងណាស់នៅក្នុងខ្លួននិងបេះដូងរបស់យើងទាំងអស់គ្នា ទាំងស្ត្រី បុរស និង កុមារ គ្រប់រូប
នៅពេលដែលអ្នកខ្លាចថាអ្នកមិនអាចធ្វើវាបានទៅរួច អ្នកនឹងរកឃើញថា តាមការពិតថាអ្នកពិតជាអាចធ្វើវាបាន



មានអារម្មណ៍ថាអណ្តាតភ្លើងជារៀងរហូត

Expression, Personal and Career Development, Things of interests, Thoughts, wisdom

អ្វីដែលជួយខ្ញុំឱ្យបន្តទៀត, What keeps me going

ខ្ញុំមិនដាក់សំរាមនៅក្នុងខួរក្បាលរបស់ខ្ញុំទេ។ ខ្ញុំថែរក្សាខ្លួននិងទឹកចិត្តរបស់ខ្ញុំ ខ្ញុំលើកទឹកចិត្តខ្លួនឯងដើម្បីធ្វើឱ្យបានល្អបំផុតតាមដែលខ្ញុំអាចធ្វើបាន។ ក្រៅពីគ្រួសារ, គ្រូនិងមិត្តភក្តិរបស់ខ្ញុំដែលជួយនិងធ្វើឱ្យខ្ញុំដើរទៅមុខ ​ខ្ញុំអាន ស្តាប់​ មើល​ អ្វី ដែលជួយលើកទឹកចិត្តខ្ញុំ​ ដូចខាងក្រោម។

I don’t put rubbish in my brain. I keep myself motivated to do the best that I can. Besides my family, mentors and friends that keeps me going further, here are the things that I read, watch, listen to.

 

https://www.youtube.com/user/iqsquared

https://www.youtube.com/user/IntelligenceSquared