Experience, Expression, Thoughts, wisdom

ការគិតរបស់ខ្ញុំថ្ងៃនេះ Thought of the day, Feb 14th, 2018

រឿងល្អៗ និងអ្វីដែលអាក្រក់នឹងមកហើយទៅ​​ ​​ទៅហើយមក​​ ទៅវិញទៅមកមិនឈប់ឈរ។ គន្លឹះសំខាន់គឺរៀនពីបទពិសោធន៏ទាំងអស់ហើយរៀនរីករាយជាមួយគ្រប់នាទីនៃជីវិត។

Good things bad things, come and go, go and come. The key is to learn from every experience and to learn to enjoy every single minute of life.

 

 

Experience, Personal and Career Development, Resources, Things of interests, Thoughts, wisdom

អ្វីដែលខ្ញុំចូលចិត្តមើល, ស្តាប់​, អ្វីដែលខ្ញុំគិតថាមានប្រយោជន៍។What I like to watch, listen. What I think are useful.

នេះគឺជាបញ្ជីនៃអ្វីដែលខ្ញុំចូលចិត្តស្តាប់ឬមើល។ ទាំងនេះគឺជាអ្វីដែលខ្ញុំគិតថាមានប្រយោជន៍។ ពួកគេមានការកម្សាន្តនិងការគិត។ ខ្ញុំនឹងរក្សាបញ្ជីនេះអោយមានបច្ចុប្បន្នភាពនៅពេលខ្ញុំជួបអ្វីថ្មី។

This is the list of what I like to listen to or watch. These are the things that I think are useful. They have entertainment and thinking values. I will keep this list updated as I stumble accross useful stuff.

Books and E-books

Writers:

Jim Collins 

Seth Godin 

Books in Khmer Courtesy of teacher Ravin Pan 

Podcasts:

Standford University Entreprenerial Thought Leaders Series Seminars

https://www.youtube.com/user/ecorner

 

BBC Business Daily 

Standford University and Y Combinator: How to Start a Start-up Podcast series 

TV Drama Series:

The Practice

Boston Legal 

Ally MecBeal

TV Shows/Content Creators

Suze Orman Show 

Visual Poliks 

Caspian Reports 

Movies

August Rush 

More to come. Can you share to me your list?

 

 

Feel, Things of interests, This and that here and there, Thoughts, wisdom

គំនិត / សិល្បៈ / ស្ថាបត្យកម្ម / រចនា / ប្រព័ន្ធ / ការច្នៃប្រឌិតនិងការបំផុសគំនិត, Ideas/arts/architecture/designs/system/innovation & inspiration

ទាំងនេះគឺជាអ្វីដែលបំផុសគំនិតខ្ញុំ។​ These are the things that inspire me.

គំនិត / សិល្បៈ / ស្ថាបត្យកម្ម / រចនា / ប្រព័ន្ធ / ការច្នៃប្រឌិតនិងការបំផុសគំនិត Ideas/arts/architecture/designs/system/innovation & inspiration

Experience, Expression, Personal and Career Development, Thoughts, wisdom

ពិបាកធ្វើការជាមួយនិងអ្នកគ្រប់គ្រង។ It is difficult to work with my manager. What should I do?

Credit: http://chivit.org/its-difficult-to-work-with-my-manager-what-should-i-do

Translation to Khmer by Thik Kalyann.

បកប្រែពី : http://chivit.org/its-difficult-to-work-with-my-manager-what-should-i-do

ដោយ ធិក កល្យាណ

តើខ្ញុំត្រូវធ្វើដូចម្តេច នៅពេលដែលខ្ញុំពិបាកធ្វើការជាមួយអ្នកគ្រប់គ្រងរបស់ខ្ញុំ?

អ្នកប្រហែលជាគិតទៅដល់ការលាឈប់ពីការងារ នៅពេលដែលអ្នកមានអារម្មណ៏ថាធ្វើការមិនចុះសម្រុងជាមួយនិងអ្នកគ្រប់គ្រងរបស់អ្នក ប៉ុន្តែគ្រាន់តែដឹងថាអ្នកអាចនឹងជួបអ្នកគ្រប់គ្រងថ្មីដែលមានអត្តចរិតស្រដៀងគ្នានិងអ្នកគ្រប់គ្រងចាស់នៅកន្លែងបន្ទាប់របស់អ្នក ហើយអ្នកក៏មិនអាចចេះតែដាក់ពាក្យលាឈប់ គ្រប់ពេលនោះទេ ព្រោះវាធ្វើអោយអ្នកCV របស់អ្នក មើលទៅមិនសូវជាល្អ ដោយសារតែផ្លាស់ប្តូវការងារច្រើនកន្លែងពេក ហើយជាពិសេសនោះ អ្នកនឹងមិនអាចមានឪកាសបានរៀននូវបទពិសោធន៏ថ្មីៗទាល់តែសោះ។ ដូចនេះ បើគំនិតលាឈប់ពីការកំពុងតែហោះហើរចុះឡើងក្នុងខួរក្បាលរបស់អ្នក អ្នកគួរតែផ្តល់ពេលវេលាខ្លះសម្រាប់ខ្លួនឯង រកដំណោះស្រាយកែប្រែស្ថានភាព ឫបង្កើតនូវគម្រោងចាកចេញ។

គម្រោងចាកចេញ មិនមែនមានន័យថា អ្នកត្រូវតែលាឈប់ដើម្បីអោយស្រួលចិត្តនោះឡើយ តែអ្នកអាចនឹងបញ្ចប់បញ្ហាដោយអ្នកនៅតែបន្តការងាររបស់អ្នកដដែល។ វាស្រដៀងទៅនិង ការចុះកិច្ចសន្យាអាពាហ៏ពិពាហ៍អ៊ីចឹងដែរ គឺអ្នកទាំងពីរនឹងសម្រេចចិត្តថាលែងលះគ្នា នៅពេល ជីវិតអាពាហ៏ពិពាហ៏របស់អ្នក មិនស្រស់បំព្រងដូចថ្ងៃដំបូង។

«អ្នកអាចព្យាយាមសាកល្បងធ្វើចំណុចទាំងនេះជាមួយនិងអ្នកគ្រប់គ្រងអ្នក ដើម្បីកែប្រែស្ថានភាព៖ ត្រូវយល់ពីតំណែងរបស់គាត់, យល់ពីអារម្មណ៏របស់គាត់, តើអ្វីដែលជាគោលបំណងរបស់គាត់, និយាយប្រាប់គាត់ពីបំណងរបស់អ្នក និង លើកឡើងពីដំណោះស្រាយ»

ឧទាហរណ៏៖បញ្ហាទៅលើការគ្រប់ពេលវេលា ឫ មកពីបញ្ហាទំនាក់ទំនងគ្នា?

មិត្តរួមការងាររបស់ខ្ញុំ បាននិយាយមកកាន់ខ្ញុំថា អ្នកគ្រប់គ្រងរបស់នាងបានធ្វើអោយនាងមានអារម្មណ៏ថាតានតឹង។ អ្នកគ្រប់គ្រងរបស់នាងបានផ្តល់ការងារយ៉ាងច្រើនអោយនាង ហើយតែងតែស្តីបន្ទោស នៅពេលដែលនាងធ្វើការទាំងនោះមិនហើយតាមពេលកំណត់។

ដំណោះស្រាយ៖ អ្នកគួរតែប្រាប់អ្នកគ្រប់គ្រងអ្នកថា អ្នកមានការងារ ក, ខ, និង គ ដែលត្រូវធ្វើ ហើយឥឡូវនេះអ្នកបានបន្ថែមការងារ មកអោយអ្នកទៀត។ ហើយអ្នកគួរតែសួរទៅកាន់គាត់វិញថា តើគាត់អាចប្រាប់អ្នកបានទេថា តើការងារមួយណាដែលចាត់ទុកជាការងារអាទិភាពដែលអ្នកគួរតែធ្វើមុន ដើម្បីធ្វើអោយហើយទាន់ពេលវេលា ព្រោះអ្នកមានអារម្មណ៏ថា អ្នកនឹងមិនអាចធ្វើការងារទាំងនោះហើយនៅក្នុងពេលកំណត់ដែលគាត់បានដាក់កាលពីពេលមុន។ បើគាត់ជាអ្នកគ្រប់គ្រងល្អ នោះគាត់នឹងណែនាំអោយអ្នកធ្វើការងារណាមុន ឧទាហរណ៏ គាត់នឹងប្រាប់អ្នកថា«សម្រាប់ការងារ ក, ខ, និង គ ខ្ញុំត្រូវការអោយអ្នកចំណាយពេល១ម៉ោង សម្រាប់ធ្វើការងារនីមួយៗ ហើយអ្វីដែលខ្ញុំចង់បានពេលនេះគឺ លទ្ធផលនៃការងារ ។ ខ្ញុំដឹងថាអ្នកអាចនឹងត្រូវការពេលវេលាបន្ថែម ដើម្បីធ្វើវា ប៉ុន្តែអ្នកអាចធ្វើវាតាមវិធីនេះ ឫរបៀបនោះ។ បន្ទាប់មក អ្នកអាចផ្តល់នូវមតិត្រលប់មកវិញ មុនចេញពីធ្វើការនៅថ្ងៃនេះ ដើម្បីអោយខ្ញុំដឹងថា តើការងារ នេះមានតម្លៃអោយខ្ញុំបន្តតាមទិសដៅហ្នឹងឫយ៉ាងណា។

ឧទាហរណ៏៖បញ្ហាទៅលើការគ្រប់ពេលវេលា ឫ មកពីបញ្ហាទំនាក់ទំនងគ្នា?

អ្នកគ្រប់គ្រងរបស់ខ្ញុំបានស្នើអោយខ្ញុំតាមដាននូវបញ្ជីវត្តមាន ប៉ុន្តែក្រុមការងាររបស់ខ្ញុំតែងតែមកធ្វើការយឺតពេល  ហើយពេលខ្លះ ពួកគេមិនមកធ្វើការដោយមិនបានប្រាប់ខ្ញុំជាមុនទៀតផង ដូចនេះខ្ញុំតែងតែរាយការណ៏យឺតយ៉ាវអំពីបញ្ហាអវត្តមាន ហើយខ្ញុំទទួលបានការស្តីបន្ទោសពីខាង​ផ្នែកធនធានមនុស្ស និងអ្នកគ្រប់គ្រងរបស់ខ្ញុំថែមទៀតផង។​ ខ្ញុំបានព្យាយាមគ្រប់យ៉ាង ដោយអង្វរក្រុមការងាររបស់ខ្ញុំ គំរាមពួកគេដោយបង់ប្រាក់ពិន័យ៥ដុល្លា ជារៀងរាល់ពេលដែលពួកគេមកយឺត ប៉ុន្តែពួកគេនៅតែមិនផ្លាស់ប្តូរទម្លាប់របស់គេសោះឡើយ។

ការស្នើរបស់ខ្ញុំ៖ តើអ្នកមានធ្លាប់បាននិយាយអំពីបញ្ហានេះប្រាប់ទៅកាន់អ្នកគ្រប់គ្រងរបស់អ្នកហើយឫនៅ?

បើសិនជាធ្លាប់ ហើយគាត់នៅតែមិនមានដំណោះស្រាយសម្រាប់អ្នក នោះអ្នកគួរតែកំណត់នូវទំហំទំនួលខុសត្រូវរបស់អ្នកអោយបានច្បាស់លាស់ជាមួយគាត់ ដោយប្រាប់គាត់ថា អ្នកយល់ព្រមត្រួតពិនិត្យបញ្ជីអវត្តមាន ប៉ុន្តែមិនមែនមានន័យថា អ្នកត្រូវទទួលខុសត្រូវក្នុងការធ្វើអោយពួកគេមកធ្វើការទាន់ពេលនោះទេ ព្រោះអ្នកមិនមែនជាអ្នកគ្រប់គ្រង ដូចនេះអ្វីដែលអ្នកគួរធ្វើគឺព្យាយាមធ្វើការអ្នកអោយអស់ពីសមត្ថភាពរបស់អ្នកទៅបានហើយ ជាពិសេសអ្នកមិនគួរបន្ទោសខ្លួនឯងដោយសាររឿងទាំងអស់នោះឡើយ៕

Experience, Feel, This and that here and there, Thoughts, wisdom

ជីវិតនិងជំរើស​ Freedom to choose 

ជីវិតគឺអំពីជម្រើសដែលអ្នកធ្វើនៅគ្រប់ជំហាននៃការធ្វើដំណើរ មិនថាស្ថានភាពណានោះទេ, អ្នកនៅតែមានជម្រើស។ ពិចារណា មើលរឿងរ៉ាវពីទស្សនៈខុសគ្នា កុំបង្ខិតបង្ខំខ្លួនឯង និងគំនិតរបស់អ្នកថាអ្នកមិនមានជម្រើស។

តើអ្នកគិតយ៉ាងណាចំពោះជម្រើស?

Life is about the choices you make in every step of the way. No matter the circumstances, you still have the choices available to you. See things from a different perspective, do not constraint yourself and your thoughts that you do not have a choice.

What are your thoughts on choices?

 

wisdom

The Vocational Training system for young people in Switzerland

How can offer everyone a chance to live a decent living without having to go for the rat race. Yes. Those who want and are up for it can join the race. Those who might wish to lead a slower pace life should still be able to enjoy life and not be in survival mode. This is what I learn from the Swiss education system. Something to keep in mind and be inspired from.

9th, November 2016, Schoenenwerd, Soloturn, Switzerland