Expression, Feel, Personal and Career Development, This and that here and there, Thoughts

ភាពខ្លាំងផ្ទាល់ខ្លួនក្នុងនាមជាសហគ្រិនPersonal Strength as an entrepreneur

អត្ថបទនេះវែងបន្តិចប៉ុន្តែចាំបាច់ត្រូវអាន។

ឈ្មោះរបស់គាត់គឺសិទ្ធត្ថ (ដូចឈ្មោះព្រះពុទ្ធ​)។ គាត់គឺជាសហគ្រិនដ៏ជោគជ័យនៅ​ប្រទេស​ឥណ្ឌា។ គាត់ជាមនុស្សល្អដែលមនុស្សទូទៅនិងបុគ្គលិកចូលចិត្តរាប់អាន។

គាត់បានសំលាប់ខ្លួនឯងពីរបីថ្ងៃមុនដោយលោតចូលទន្លេដោយសារតែសម្ពាធពីម្ចាស់បំណុលនិងអាជ្ញាធរពន្ធដារ។

គាត់បានសរសេរសារមុនសម្លាប់ខ្លួនថា : “ខ្ញុំបានបរាជ័យ។​ ខ្ញុំ សូមអភ័យទោសដែលធ្វើឱ្យអ្នកទាំងអស់គ្នាខកបំណង៕”


សូមមេត្តាយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត។​ មនុស្សខ្លះមើលទៅដូចជារឹងមាំ គាត់ជាអ្នកជួយគេដោះស្រាយបញ្ហាទាំងឡាយ ប៉ុន្តែ គាត់បែរជាគ្មានមនុស្សដែលគាត់អាចចែករំលែលការលំបាក និងប្រឺក្សារកដំណោះស្រាយបញ្ហារបស់គាត់ទៅវិញ។ សូមយកចិត្តទុកដាក់លើខ្លួនឯងនិងមនុស្សដែលយើងស្រឡាញ់៕

https://economictimes.indiatimes.com/news/company/corporate-trends/vg-siddhartha-the-death-of-an-entrepreneur/articleshow/70515691.cms?fbclid=IwAR1-aNtrjGAlhGWdFAwW7HTzTKpj86H7rYg6nUebpogtaifv5CJHKmkz9a4

Cultural Leadership, Experience, Expression, Things of interests, This and that here and there, Thoughts

ខ្ញំុបានរៀន​ ទទួលយក និងរីករាយជាមួយ មហោស្រព សិល្ប: ទីក្រុងស្អាត នៅខេត្តបាត់ដំបង ២០១៩ I have participated and learned in the S’Art Urban Art Festival 2019

រៀបចំដោយសមាគមហ្វារពន្លឺសិល្ប: ជាមួយគារគាំទ្រពីអញ្ញាធរដែនដីនិងដៃគូជាច្រើនរួមទាំងសហគ្រាសសង្គមហ្វារផងដែរ
ប្អូនស្រី មុនីសុវណ្ណយ៉ា បានបង្ហាញសារ ដ៏សំខាន់មួយក្នុងសង្គមរបស់យើងបច្ចុប្បន្ន
លោកគ្រូ គឹម យានបានបញ្ចេញភាពច្នៃប្រឌិត រចនាម៉ូតសម្លៀកបំពាក់ចេញពីសំរាម
ឥន្ទ្រា រីករាយជាមួយលោកគ្រូនិងអត្តសញ្ញាណវវប្បធម៌ របស់គាត់
ការចូលរួមរីករាយនិងទទួលយកសារអប់រំពីសិល្បករនៅមហោស្រព

ស្នាដៃសិល្ប​:លើជញ្ជាំងសាធាណ: ក្នុងចំណោមស្នាដៃជាច្រើនទៀត សូមអរគុណលោកគ្រូ សុនរិន
Personal and Career Development, Resources, Things of interests, This and that here and there, Thoughts

សៀវភៅជាភាសាខ្មែរដែលខ្ញុំកំពុងអាន: ចរិត, ផ្នត់គំនិត​​ និងវប្បធម៌ខ្មែរ។ មូលហេតុនៃបញ្ហាសង្គម។ The book in Khmer I am reading: Characteristic, Mindset & Khmer Culture. The root cause of social issues.

37973515_10155987670470958_8214437365226143744_n

Experience, This and that here and there, Travel

បទពិសោធធ្វើដំណើរតាមរថយន្តក្រុងនៅក្នុងប្រទេសកម្ពុជា: ឡានក្រុងមេគង្គអិចប្រេស​ Local Bus travel experience within Cambodia: Mekong Express

បាត់ដំបង – សៀមរាប

Battambang- Siem Reap

មានអនាម័យ, មានការគួរសម, មានប្រសិទ្ធិភាព, មានសុវត្ថិភាព, មានផាសុខភាព, ពួកគេពិតជាតំណាងអោយអត្តសញ្ញានសេវាកម្មកម្ពុជាមនិងបដិសណ្ឋារកិច្ច

Clean, polite, efficient, safe, comfortable, they really represent Cambodian character in services and hospitality

38930715_1836932173008943_6548857212570173440_n39049656_1352447098218546_4265277990969016320_n38912514_1121375064687714_331278554186645504_n39024268_419893981866971_1251014108061368320_n38920980_277670073043544_6693450189987905536_n

Experience, Expression, Feel, Things of interests, This and that here and there, wisdom

ការគិតរបស់ខ្ញុំនៅថ្ងៃទី២៣ខែកក្កដា ពស ២៥៦២​: វិន័យ, ក្រមសីលធម៌, និងភាពជាមនុស្ស :”ខ្ញុំបដិសេធ មិនទទួលការវិនិច្ឆ័យដោយអ្នកទាំងអស់គ្នាទៅលេីអ្វីដែលខ្ញុំបានធ្វេីល្អនោះទេ!” Daraism, July 23th, 2018: Rule, Legal ethics, Morality, and Being human.

ក្នុងពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ខ្ញុំបានគិតច្រើនអំពីការជជែកដេញដោល ការជ្រេីសរេីសនិងថ្លឹងថ្លែងរវាង ការគោរពគោលការ, ​វិន័យ, ក្រមសីលធម៌​ និងពិចារណាជាមួយប្រសិទ្ធភាពនៃលទ្ធផលពីរគោលការទាំងនោះ យកមកថ្លឹងថ្លែងប្រៀបធៀបជាមួយ នឺងប្រសិទ្ធភាពនៃលទ្ធផល​ ពីការសំរេចចិត្តរបៀបជា សង្គមនិងមនុស្សជាតិ​ (Social and Humanity)។ ពេលខ្លះយើងប្រឈមមុខស្ថានភាពតម្រូវអោយយេីងត្រូវតែធ្វេីការសម្រេចចិត្តនិងជ្រេីសរេីសជម្រេីសមួយដ៏ពិបាក។​

គ្មានចម្លេីយណាមួយដែលនឹងត្រឹមត្រូវល្អឥតខ្ចោះនោះទេ ប៉ុន្តែអ្នកត្រូវតែព្យាយាមថ្លឹងអោយបានស្មេីរបំផុតតាមតែអាចធ្វេីរបាន។​

សូមអ្នកទាំងអស់គ្នាទស្សនាវគ្គ មួយនៃរឿងភាគ “ការអនុវត្តន៍ច្បាប់” នេះរហូតដល់ចុងបញ្ចប់ដេីម្បីពិចារណា ថាលោក ជីមមី​ (Jimmy) គាត់បានធ្វេីការសំរេចចិត្តបានល្អនោះទេក្នុងស្ថានភាពក្រមសីលធម៌​និងភាពជាមនុស្ស។​ គាត់បាននិយាយទៅកាន់ចៅក្រមវិនិច្ឆ័យបីនាក់ថា:​ “ខ្ញុំបដិសេធ មិនទទួលការវិនិច្ឆ័យដោយអ្នកទាំងអស់គ្នាទៅលេីអ្វីដែលខ្ញុំបានធ្វេីល្អនោះទេ!”

Please watch this episode of “The Practice” until the end to appreciate the dilemma of a person faced with the rules, ethics and a being human being.​ Mr. Jimmy Berluti addressed the judges that: “I will not be judged by you!”

This and that here and there, Thoughts, wisdom

ការគិតរបស់ខ្ញុំថ្ងៃនេះ, Thought of the day, April 19th, 2018: ម៉ូតសក់និងជីវិត តេីអ្នកយកមួយណា?​

ម៉ូតសក់និងជីវិត តេីអ្នកយកមួយណា?​ សូមពាក់មួកសុវត្ថិភាពគ្រប់ការធ្វេីដំណេីរ តាមទោចក្រយានយន្ត ទោះជិតឬ​ឆ្ងាយ!

សូមអរគុណ ក្រសួងសាធារណការនិងដឹកជញ្ចូន សំរាប់សារមានសារៈសំខាន់នេះ។​

IMG_20180418_162548

 

 

Feel, Things of interests, This and that here and there, Thoughts, wisdom

គំនិត / សិល្បៈ / ស្ថាបត្យកម្ម / រចនា / ប្រព័ន្ធ / ការច្នៃប្រឌិតនិងការបំផុសគំនិត, Ideas/arts/architecture/designs/system/innovation & inspiration

ទាំងនេះគឺជាអ្វីដែលបំផុសគំនិតខ្ញុំ។​ These are the things that inspire me.

គំនិត / សិល្បៈ / ស្ថាបត្យកម្ម / រចនា / ប្រព័ន្ធ / ការច្នៃប្រឌិតនិងការបំផុសគំនិត Ideas/arts/architecture/designs/system/innovation & inspiration

Experience, Expression, Feel, Personal and Career Development, This and that here and there, Thoughts

ជីវិតគ្រួសារ និងសេរីភាព​​។​​ Family life vs. freedom

បកប្រែពី http://chivit.org/family-life-vs-freedom

ដោយ ធិក កល្យាណ

ជីវិតគ្រួសារ និង​សេរីភាព

នៅពេលដែលខ្ញុំចាកចេញពីក្រុមហ៊ុនដែលខ្ញុំធ្លាប់ធ្វើការ​សហការីមួយចំនួនដែលបំពេញការងារក្នុងក្រុមបាន​មកជួប​ខ្ញុំដើម្បីលាគ្នា នៅពេលនោះខ្ញុំសង្កេតឃើញថា កែវភ្នែករបស់ពួកគេ​បង្ហាញ​ប្រាប់​ខ្ញុំ​យ៉ាងច្បាស់​​​នូវអារម្មណ៏របស់ពួកគេ គឺពួកគេពិតជាសោកស្តាយណាស់ដែលឃើញខ្ញុំចាកចេញ ហើយច្រណែនដោយសារពួកគេក៏ចង់ធ្វើបែបហ្នឹងដូចគ្នា​តែពួកគេនៅមិនទាន់ដាច់ចិត្តដាក់ពាក្យឈប់​នៅកន្លែងការងារចាស់ដែលផ្តល់ប្រាក់ខែសមរម្យស្របពេលដែលពួកគេមិនទាន់ទទួលបានឪកាស​ការងារនៅកន្លែងថ្មីនៅឡើយ។​

ទោះជាយ៉ាងនេះក្តីខ្ញុំពិតជាមានអារម្មណ៏ភ្ញាក់ផ្អើលនៅពេលដែលដឹងថាមានប្រជាជនខ្មែរមួយចំនួនបាន

សម្រេចចិត្តថាឈប់ធ្វើការ បើទោះជាមិនទាន់រកបានការងារថ្មីធ្វើក៏ដោយ។

នៅបណ្តាបស្ចិមប្រទេស អ្នកនឹងមិនអាចឈប់ធ្វើការបាន​នោះទេ បើអ្នកមិនទាន់ទទួលបានការងារ​ថ្មីមួយទៀត។​ ព្រោះការសម្រេចចិត្តថាឈប់ពីការងារភ្លាមៗនេះ អាចធ្វើអោយអ្នកមានអារម្មណ៏ថា ខ្មាស់អៀនដោយសារគ្មានការងារធ្វើ និងដោយសារតែមិនអាចពឹងផ្អែកទៅលើឪពុកម្តាយទាំងស្រុង ឫអោយឪពុកម្តាយចិញ្ចឹមនោះឡើយ ព្រោះអ្នកធំពេញវ័យហើយ។

បន្ទាប់មករង្វង់ដ៏កាចសាហាវបានចាប់ផ្តើម: គ្មានផ្ទះ, គ្មានអាសយដ្ឋាន, គ្មានលទ្ធភាពដើម្បីទទួលបានការងារធ្វើ,​​ ដូចនេះ គ្មានការងារមានន័យថាគ្មានផ្ទះរស់នៅ …

ពេលនេះ ខ្ញុំគ្រាន់តែចង់ធ្វើការចែករំលែកថា​ ប្រជាជនខ្មែរពិតជាមានសំណាងខ្លាំងណាស់ ដែលបានរស់នៅក្នុងប្រទេសកម្ពុជា​ ជាសង្គមមួយដែល ចំណងក្នុងគ្រួសារ ត្រូវបាន​ចាត់ទុកជារឿងសំខាន់។ ការរស់នៅជួបជុំគ្រួសារ អាចធ្វើអោយអ្នកមានអារម្មណ៏ថាមានសម្ពាធ ឫ បន្ទុកឧទាហរណ៏នៅពេលដែលលោកអ្នកមានគំនិតខុសគ្នាពីឪពុកម្តាយរបស់អ្នក ឫក៏​នៅពេល​ប្រពន្ធរបស់​អ្នក​​​​​នៅមិនសូវចុះសម្រុងជាមួយសាច់ថ្លៃ​ ប៉ុន្តែទោះជាយ៉ាងនេះក្តី ខ្ញុំសង្កេតឃើញថា​នៅក្នុងប្រទេសកម្ពុជាមានជនអនាថាឫជនគ្មានផ្ទះសម្បែងរស់នៅ តិចជាងនៅបរទេស។

ជួនកាល នៅក្នុងគ្រួសារទាំងមូលដែលមានសមាជិកជាច្រើនដូចជា យាយតា ពូមីង បងប្អូនជីដូនមួយ គឺមានសមាជិកតែម្នាក់ប៉ុណ្ណោះដែលមានការងារធ្វើ រកប្រាក់ផ្គត់ផ្គង់តំរូវការគ្រួសារទាំងមូល។

និយាយអោយខ្លីទៅការរស់នៅក្នុងគ្រួសាររបស់ប្រជាជនខ្មែរ ហាក់ដូចជាមានការចុះសម្រុងជាង​គ្រួសារ​​មួយចំនួនដែលរស់នៅក្រៅប្រទេស វាមិនមែនមានន័យថា ពួកគេរស់នៅចុះសម្រុងគ្នា

គ្រប់ពេល​  នោះទេពួកគេក៏អាចឈ្លោះទាស់ទែងគ្នាដែរ ប៉ុន្តែពួកគេគ្រាន់តែដឹងថាទោះជា

មានរឿងអ្វីក៏ដោយក៏គេនៅតែជាគ្រួសារតែមួយ ហើយពួកគេដឹងថាត្រូវរស់នៅជាមួយគ្នាយ៉ាងម៉េច ទទួលយកកំហុសរបស់សមាជិកម្នាក់ៗតាមរបៀបណា……

´«វាមានលក្ខណៈងាយស្រួលខាងសេដ្ឋកិច្ចជាងនៅក្នុងវប្បធម៌លោកខាងលិចរបស់យើង ព្រោះ

មនុស្សភាគច្រើនដែលរស់នៅបរទេស តែងតែព្យាយាមស្វែងរកសេរីភាព និងឯករាជ្យភាពរបស់ពួកគេ ដែលបណ្តាលអោយពួកគេក្លាយជាមនុស្សអត្មានិយម និង តែងតែមានហេតុផលរៀងៗខ្លួន ហើយអ្វីទាំងអស់នេះសុទ្ធតែជាកត្តាបន្ថែមនូវសម្ពាធសម្រាប់ខ្លួនពួកគេផ្ទាល់។ ប៉ុន្តែទោះជាបែបនេះក្តី មនុស្សយើងម្នាក់ៗមិនអាចរំពឹងតែទៅលើឪពុកម្តាយរបស់អ្នកទាំងស្រុងនោះទេ អ្នកត្រូវស្វែងរកផ្លូវជីវិតសម្រាប់ខ្លួនឯង និយាយរួមទៅ ត្រូវព្យាយាមរស់ដោយខ្លួនឯង ឫខ្លួនត្រូវទីពឹងខ្លួន»៕