Expression

៉សិល្ប:ឆ្លុះបញ្ចាំងពីគុណតម្លៃនៃសង្គមនីមួយៗ ៉ ការយល់ឃើញរបស់ខ្ញុំ នៅថ្ងៃ ៩ រោច ខែចេត្រ ព.ស.២៥៦៤ ឆ្នាំជូត ទោស័ក ត្រូវ​នឹង ថ្ងៃ ព្រហស្បត្ត៏ ទី ១៦ ខែ មេសា ឆ្នាំ ២០២០ Daraism April 14th, 2020

សិល្ប:ឆ្លុះបញ្ចាំងពីគុណតម្លៃនៃសង្គមនីមួយៗ

ចុងក្រោយគាត់ច្រៀងថានិយាយលេងទេ ដូច្នេះនេះគ្រាន់តែជាការនិយាយលេងសើច

សម្រាប់ខ្ញុំការនិយាយលេងសើចនេះមានឥទ្ធិពលអាក្រក់ខ្លាំងលើផ្នត់គំនិតរបស់មនុស្ស

ភាពខូចខាតគុណតម្លៃត្រូវបានធ្វើរួចទៅហើយ វាមិនគ្រប់គ្រាន់ដែលយើងនិយាយថាគ្រាន់តែនិយាយលេងទេ ប៉ុណ្ណឹងគឺចប់ ដូចគ្មានអ្វីដែលគាត់បានធ្វើនុះទេ ក្នុងគោលគំនិតជាភាសាអងគ្លេស គេថា “The damage has already been done”

Cultural Leadership, Experience, Expression, Feel, Personal and Career Development, wisdom

ជូនពរឆ្នាំថ្មី២៥៦៤ Healthy and Safe Khmer New Year to You!

ជនរួមជាតិជាទីស្រលាញ់

ខ្ញុំសូមបួងសួងទេវតាឆ្នាំថ្មីមហាសង្ក្រាន្ត ឆ្នាំជូតពុទ្ធសករាជ២៥៦៤ ប្រទានពរជូនអ្នកទាំងអស់គ្នានិងក្រុមគ្រួសារ អាយុ វណ្ណ: សុខ: ពល: និង បដិភាណ។

នេះជាពេលវាលាពិបាក ហើយក៏ជាពេលវាលាដែលយើងរៀនសូត្រ កែប្រែ និង អភិវឌ្ឍ។

ក្នុងវប្បធម៌ព្រះពុទ្ធសាសនារបស់យើង យើងអាចរៀនយល់ និងអនុវត្ត ក្នុងជីវិត ប្រចាំថ្ងៃ នៃគុណតម្លៃ ពាក្យជូនពរក្នុងវប្បធម៌យើង ក្នុងអត្តសញានរបស់យើងជាជនជាតិខ្មែ រឺសញ្ជាតិកម្ពុជា ដើម្បីយើងល្អជាងមុខ ជីវិតយើងប្រសើរជាងមុន កន្លែងការងារឺរបរចិញ្ចឹមជីវិតយើងល្អជាងមុន និងពិភពលោកល្អជាងមុន។

សូមសុខភាពល្អទាំងផ្លូវកាយនិងចិត្ត។

Dear friends,

Today, the angel of the new year 2564 will come to take the duties from her sister (last year’s angel) to nurture the earth, animals, plants and humans as a loving mother.

(For more on the cultural reference: http://www.cam-cc.org/calendar/newyear_angel.php).

I take the opportunity to ask the New Year angel for your Health, Self-worth, Peace, Strength and Intellect.

In time like this, we are reminded to learn, change and take action to be better.

In our culture, the blessing virtues we hear very often, almost every day, can be our starting point of those changes and actions we must make. The text in Khmer below helps us take those values deep down in our identity as Cambodians. We learn and live by them for a better teamwork, our better lives and a better world.

Thank you for being with us. Have a safe and healthy new year!

ពាក្យថា «ពរ» ក្លាយមកពីពាក្យថា «វរៈ» ដោយផ្លាស់ «វៈ» ជា «ពៈ» រួមជា «ពរ» ហើយក្លាយមកជាពាក្យថា «ព្រះ» ដោយយកព្យញ្ជនៈ «រ» ផ្លាស់មកជាជើង «្រ» ដែលប្រែថាប្រសើរ ដែលគួរ ប្រាថ្នា គួរចង់បាន គួរជ្រើសរើសតាមគាប់ចិត្ត។ «ពរ» ក្នុងព្រះពុទ្ធសាសនាមានគោលការណ៍ច្បាស់លាស់ ប្រកបទៅដោយទស្សនជីវិត (Philosophy of life) និងវិធីបដិបត្តិ (Practical Method of life) នាំមកនូវសេចក្ដី ចម្រុងចម្រើន ក្នុងជីវិត និងនាំមកនូវមង្គលជីវិត (Blessing life) ផងដែរ។ ក្នុងវុឌ្ឍិធម៌បានបញ្ជាក់យ៉ាងច្បាស់លាស់ថាពរមានបួនប្រការ «ចត្តារោ ធម្មា…» ហើយក៏ មានគោលធម៌ដទៃបានលើកយកពាក្យថា «បដិភាណ» មកនិយាយផងដែរ ដូច្នេះ ខ្ញុំសូមលើកយកចំនុចទាំងនេះមកពិភាក្សាតាមទស្សនវិជ្ជាសាសនា។

ពរទីមួយ «អាយុ»

អាយុក្នុងទីនេះចង់មានន័យថាអាយុវែងយឺនយូរ ។ អាយុវែងនេះមានសេចក្ដីសម្ពន្ធនិងពាក្យថាសុខភាព។ អ្នកមានអាយុវែង គឺជាអ្នកមានសុខភាពកាយ សុខភាពចិត្តល្អ។អាយុក្នុងពរទីមួយគឺសំដៅលើការផ្ដល់អោយនូវជីវិត មានន័យថាមិនផ្ដាច់ផ្ដិលជីវិត មនុស្សសត្វអោយធ្លាក់ចុះ ឬការសំលាប់សត្វនោះឯង។អ្នកមានអាយុវែងជាអ្នកមានសេចក្ដីមេត្តានិងករុណា ប្រាសចាកសេចក្ដីក្រោធ ព្យាបាទ មានសេចក្ដីប្រាថ្នាល្អចំពោះមនុស្សសត្វ។ ដូច្នេះអ្នកមានអាយុវែង ជាអ្នកដែល៖មានមេត្ដាចិត្តមិនមានសេចក្ដីបៀតបៀនមិនប្រព្រឹត្តិអំពើជាអបាយមុខមិនមាននូវសេចក្ដីប្រមាទជាអ្នកផ្ដល់នូវជីវិតដល់អ្នកដទៃមិនពង្រាត់(ផ្ដាច់នូវជីវិត)បុគ្គលជាទីស្រលាញ់របស់អ្នកដទៃជាអ្នកមានសេចក្ដីសុខកាយ សប្បាយចិត្តមានរាង្គកាយមាំមួន ទឹកមុខស្រស់បស់។ល។ន័យមួយទៀត លោកចង់អោយយើងយល់ដឹងអំពីតំលៃនៃជីវិត «រស់ដើម្បីនៅ ឬ នៅដើម្បីរស់»។ រស់ដើម្បីធ្វើនូវប្រយោជន៍ខ្លួន និងប្រយោជន៍របស់មនុស្សជាតិ (សាធារណប្រយោជន៍) តែប្រយោជន៍មួយទៀតដែលមានសេចក្ដីសំខាន់បំផុតគឺ ការពិចារណានូវសង្ខារ «មិនទៀង ជាទុក្ខ មិនមែនជារបស់យើង» ឬពិចារណានូវសេចក្ដីស្លាប់ដែលនឹងមានដល់បុគ្គល គ្រប់ប្រាណ«មរណានុស្សតិ»។ពេលណាមានការយល់ដឹងអំពីសេចក្ដីស្លាប់ មនុស្សនឹងមិនមានសេចក្ដីប្រមាទក្នុងជីវិត សេចក្ដីមិនប្រមាទក្នុងជីវិតនាំមកនូវសេចក្ដីស្រលាញ់ក្នុងជីវិត សេចក្ដីស្រលាញ់នូវជីវិតនាំមកនូវសេចក្ដីមេត្តាចំពោះមនុស្សជាតិ។ ទាំងនេះសុទ្ធតែជាកត្តានាំមកនៅអាយុវែង តាមន័យពរទីមួយ។

ពរទីពីរ «វណ្ណៈ»

វណ្ណៈជាភាសាបាលី ប្រែជាភាសាខ្មែរថាពណ៌សម្បុរ ក្នុងន័យនេះសំដៅលើការប្រដាប់ប្រដារគ្រឿងតាក់តែងរាង្គកាយដោយសំលៀកបំពាក់ដើម្បីបំបិទអវយវៈ ឬការពារសេចក្ដីខ្មាស់មិនអោយកើតឡើយ «អ្នកអោយសំលៀកបំពាក់ឈ្មោះថាអោយពណ៌» (វត្ថទោ ហោតិ វណ្ណទោ)។វណ្ណៈក្នុងន័យមួយទៀតគឺសំដៅទៅលើទង្វើផ្នែកសីលធម៌ អាចនិយាយក្នុងផ្លូវសាសនា ថា «រក្សាសីល» ប្រព្រឹត្តបដិបត្តិនូវធម៌ ប្រាសចាកអំពីបាបកម្មទាំងឡាយដែលកើតឡើងដោយកាយវាចានិងចិត្ត មិនមានសេចក្ដីក្រោធ មានតែសេចក្ដីមេត្តា ករុណា ប្រាថ្នាដើម្បីអោយអស់សត្វមានជីវិតមានសេចក្ដីសុខ ប្រាសចាកការបៀតបៀនគ្នា។អ្នកដែលស្ថិតនៅក្នុងផ្លូវសីលធម៌ រមែងមាននូវសម្បុរកាយផោរផង់ ទឹកមុខស្រស់បស់ ជាទីស្រលាញ់នូវអស់មនុស្សផងគ្នា រមែងដេកលក់ជាសុខ។

ពរទីបី «សុខៈ»

សុខៈជាភាសាបាលី ប្រែមកជាភាសាខ្មែរមានន័យថាសេចក្ដីសុខ គឺសេចក្ដីសុខកាយនិងសេចក្ដីសុខចិត្ត ឬអាចនិយាយផងដែរថាសេចក្ដីសប្បាយចិត្ត។

ក.សេចក្ដីសុខផ្លូវកាយកើតមកអំពីការចេះប្រើប្រាស់បច្ច័យទាំងបួន (សំលៀកបំពាក់សម្រាប់បិទបាំងរាង្គកាយ, ឧបភោគបរិភោគគ្រប់គ្រាន់សម្រាប់បំពេញសេចក្ដីស្រេកឃ្លាន, ទីលំនៅអាស្រ័យសមរម្យនិងស្គាល់នូវវិធីចេះថែរក្សាសុខភាព ជាពិសេសគឺឱសថ ថ្នាំសង្កូវ) យ៉ាងត្រឹមត្រូវ។ទន្ទឹមនឹងនេះដែរ យើងអាចពិចារណាទស្សនក្នុងព្រះពុទ្ធសាសនា គឺសុខកើតចេញពីការពោលពាក្យសមស្របតាមកាលៈទេសៈ មានហេតុផលជាពាក្យសំដីប្រកបដោយមិត្តភាព ភាតរភាព ជាពាក្យសំដីប្រកបដោយមធុរវាចា និយាយតែរឿងពិត ជាពាក្យសំដីនាំមកនូវប្រយោជន៍ មិនពោលពាក្យសំលឹងរំពៃទ្រព្យសម្បត្តិអ្នកដទៃ (សម្មាវាចា) ។

ការងារដោយប្រពៃ (សម្មាកម្មន្ដ) មិនបោកប្រាស កេងប្រវ័ញ្ញទ្រព្យអ្នកដទៃការងារសុចរិត ទៀងត្រង់ក្នុងការប្រកបអាជីពដ៏ប្រពៃ (សម្មាអាជីវ)ការងារកើតចេញអំពីកំលាំងកាយ កំលាំងបញ្ញាជាពិសេសគឺសេចក្ដីព្យាយាមដ៏ត្រឹមត្រូវក្នុងការប្រកបអាជីព (សម្មាវាយាម)ក្រៅពីនេះ សុខកើតចេញពីការចាយទ្រព្យ ដោយចេះបែងទ្រព្យសម្បត្តិដែលខ្លួនរកបានដោយប្រពៃជាចំណែក ៗ ហើយអាចនិយាយជាភាសាសម័យថ្មីថាស្គាល់អំពី «សេដ្ឋកិច្ចគ្រួសារ» (Family Economics) មិនខ្ជះខ្ជាយក្នុងការចាយវាយ គឺស្គាល់ពី ចំណូល (Income) ចំណាយ (Outcome) របស់ខ្លួន។ទស្សនក្នុងព្រះពុទ្ធសាសនាបានបញ្ជាក់ច្បាស់លាស់អំពីសេចក្ដីសុខ ៤ យ៉ាងគឺ៖សុខកើតអំពីការមានទ្រព្យសម្បតិ្ដ (អត្ថិសុខ)សុខកើតអំពីការបរិភោគប្រើប្រាស់ចាយទ្រព្យសម្បត្តិ (ភោគសុខ)សុខកើតអំពីមិនជំពាក់បំណុលគេ (អនណសុខ)សុខកើតអំពីការប្រាសចាកទោស គឺចិញ្ចឹមជីវិតដោយប្រពៃ (អនវិជ្ជសុខ) ជាការងារសុចរិត។សុខចំនុចទី ១ និងទី ២ ត្រូវប្រើសតិ និងបញ្ញាជាគ្រឿងគ្រប់គ្រង ចំនុចទី ៣ អោយសេចក្ដី សំខាន់លើសេចក្ដីមិនប្រមាទក្នុងការចាយទ្រព្យសម្បត្តិ ក្នុងទស្សននេះអាចស័ម្ពន្ធចូលក្នុងទ្រឹស្ដី «សន្ដោស» មិនច្រើន មិនតិចគឺល្មម (Sufficient Economic) គឺស្គាល់អំពីកំលាំងប្រកប អាជីវរបស់ខ្លួន ចំណែកចំនុចទី ៤ គឺយកចិត្តទុកដាក់ ស្មោះត្រង់ សុចរិតលើការងាររបស់ខ្លួន គ្រប់កិច្ចការទាំងអស់សុទ្ធតែមានតំលៃ លើកលែងការងារទុច្ចរិត។ខ.សេចក្ដីសុខផ្លូវចិត្ត ក្នុងលោកាភវិឌ្ឍន៍នេះ យើងមិនអាចបដិសេធបានទេរឿងបញ្ហាផ្លូវចិត្ត សង្គមលោកកាន់តែរីកចំរើន បញ្ហាផ្លូវចិត្តកាន់តែរីកបោងឡើងជាបន្ដបន្ទាប់ បញ្ហាទាំងនោះអាចនិយាយបានដែរថាមកពីសំពាធនៃសង្គម សេដ្ឋកិច្ច និងនយោបាយ តែអ្វីដែលគួរគិតពិចារណា គឺតើយើងរស់ក្នុងសំពាធនេះបានយ៉ាងដូចម្ដេច? តើសាសនាមានតួនាទីយ៉ាងណាក្នុងការអប់រំផ្លូវចិត្ត?ជាការពិតណាស់ សាសនាមានតួនាទីសំខាន់បំផុតក្នុងការអប់រំផ្លូវចិត្ត ជាពិសេសគឺក្នុង សង្គមខ្មែរយើងដែលគោរពរាប់អានព្រះពុទ្ធសាសនា។ ទ្រឹស្ដីព្រះពុទ្ធសាសនាផ្ដោតអារម្មណ៍ ជាចម្បងលើផ្លូវចិត្ត ទាំងវិធីអប់រំ និងវិធីកែបញ្ហាភាពតានតឹងក្នុងផ្លូវចិត្ត។ ទ្រឹស្ដីនោះមានច្រើនណាស់ តែយើងអាចជ្រើសរើសតាមសេចក្ដីត្រូវការរបស់យើង ហើយក៏អាចបន្សាត់បង់នូវភាពតានតឹងបាន ទ្រឹស្ដីទាំងនោះដូចជា សមាធិ (សមត្ថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន) និងសតិប្បដ្ឋាន ជាដើម។ដូច្នេះខ្ញុំនឹងមិនចូលជ្រៅផ្នែកទស្សនវិទ្យាចិត្ដក្នុងសាសនា (Philosophy of Mind in Religion) ឬចិត្តវិទ្យា (Psychology) តែសូមជំរាបថា សុខកើតចេញអំពីការអប់រំផ្លូវចិត្ត ជាអតិមសុខ គឺមិនបៀតបៀន ចង់ព្យាបាទ ជាចិត្តប្រកបដោយមេត្តា អាចនិយាយដោយខ្លីគឺអមិសសុខកើតចេញ អំពីការមិនប្រើប្រាស់ទ្រព្យសម្បត្តិ អាចនិយាយបានផងដែរថាសុខកើតចេញពីការរក្សាសីលប្រាំនេះតែម្ដង។

ពរទីបួន «ពលៈ»

ពលៈជាភាសាបាលី ប្រែមកជាភាសាខ្មែរមានន័យថាកំលាំង ហើយកំលាំងនេះបែងជាពីរគឹកំលាំងកាយ និងកំលាំងបញ្ញា។១.កំលាំងកាយ បានដល់ការជួយឧបត្ថម្ភផ្នែកឧបភោគបរិភោគឬស្បៀងអាហារដល់អ្នកដែលខ្វះខាត ដូច្នេះ អ្នកអោយមានន័យថាអោយនូវកំលាំង ឬអោយនូវជីវិត។២.កំលាំងបញ្ញាជាគុណជាតិដឹងមួយដ៏ល្អ គឺល្អជាងអ្វីៗទាំអស់ ជីវិតរស់ដោយបញ្ញា ជាជីវិតប្រសើរ ហើយបញ្ញានេះទទួលនូវចំណេះចេះដឹង ឬទទួលបាននូវចំណេះពីប្រភពដទៃ ដែលអាចនិយាយផងដែរថាជាពូជនៃបញ្ញា ដូច្នេះបញ្ញាកើតពី៖ស្ដាប់ដោយល្អ តាំងចិត្តសិក្សាពិតគិតអោយយល់តាមហេតុផលគិតមិនយល់ត្រូវសួរអ្នកដទៃតក់ត្រាចំណាំទុកនូវគោលសំខាន់ៗប្រកបព្យាយាមបដិបត្តិក្នុងផ្លូវបញ្ញា។ល។នេះជាអត្ថន័យខ្លះៗនៃវុឌ្ឍិធម៌ (ពរ) ទាំងបួនដែលបានបកស្រាយមកខាងលើ លោកបានបន្ថែមទៀតថា សេចក្ដីសម្រេចក្នុងជីវិតក្រៅពីបដិបត្តិតាមខាងលើហើយ ត្រូវមានសេចក្ដី គោរពកោតក្រែងដល់បុគ្គលជាអ្នកមានសេចក្ដីចំរើនដោយគុណមានសីលគុណជាដើម ឬ អ្នកដែលចំរើនដោយវ័យគឺចាស់ព្រឹទ្ធាចារ្យ។ពរទីប្រាំ

ចំណែកពរមួយទៀតដែលសង្គមខ្មែរយើងធ្លាប់បានលឺ ឬធ្លាប់បានទទួលពីការអោយពរពីព្រះសង្ឃក្ដី ចាស់ព្រឹទ្ធាចារ្យក្ដី នោះគឺបដិភាណ (អានថា បដិភាណៈ) ថ្វីត្បិតតែមិនមានក្នុងវុឌ្ឍិធម៌ តែក៏មាននៅក្នុងគោលធម៌ដទៃទៀតដែរ។បដិភាណប្រែថា សេចក្ដីឈ្លាសវាងវៃ កើតចេញពី៖ព្យាយាមសិក្សារកចំណេះចេះដឹង ដោយមិនមាននូវសេចក្ដីប្រមាទអាចឆ្លើយតបនឹងបញ្ហាបាន ជាពិសេសរាល់ការឆ្លើយតបត្រូវប្រកបដោយមេត្តាដើម្បីផ្ដល់នូវពត៌មាន ឬចំណេះដល់អ្នកដទៃអោយកាន់តែយល់ច្បាស់បញ្ញាវាងវៃក្នុងការដំណើរជីវិតរំលត់ផុតនូវសេចក្ដីទុក្ខ អាចហៅថាបរិមត្ថបញ្ញា។

ប្រភព អត្ថបទ http://vuthdevelop.blogspot.com/2011/01/philosophy-of-life-practical-method-of.html

Experience, Expression, Feel, Personal and Career Development, wisdom

Darism: February 4th 2020

I lived with this principle:

Life Is All About Choices


M.PEER MOHAMED SARDHAR

Michael is the kind of guy you love to hate. He is always in a good mood and always has something positive to say. When someone would ask him how he was doing, he would reply, “If I were any better, I would be twins!”

He was a natural motivator. If an employee was having a bad day, Michael was there telling the employee how to look on the positive side of the situation.

Seeing this style really made me curious, so one day I went up to Michael and asked him, “I don’t get it! You can’t be a positive person all of the time. How do you do it?”

Michael replied, “Each morning I wake up and say to myself, you have two choices today. You can choose to be in a good mood or … you can choose to be in a bad mood. I choose to be in a good mood.”

Each time something bad happens, I can choose to be a victim or… I can choose to learn from it. I choose to learn from it.

Every time someone comes to me complaining, I can choose to accept their complaining or… I can point out the positive side of life. I choose the positive side of life.

“Yeah, right, it’s not that easy,” I protested.

“Yes, it is,” Michael said.

“Life is all about choices. When you cut away all the junk, every situation is a choice. You choose how you react to situations. You choose how people affect your mood. You choose to be in a good mood or bad mood. The bottom line: It’s your choice how you live your life.”

I reflected on what Michael said. Soon hereafter, I left the Tower Industry to start my own business. We lost touch, but I often thought about him when I made a choice about life instead of reacting to it.

Several years later, I heard that Michael was involved in a serious accident, falling some 60 feet from a communications tower. After 18 hours of surgery and weeks of intensive care, Michael was released from the hospital with rods placed in his back. I saw Michael about six months after the accident.

When I asked him how he was, he replied, “If I were any better, I’d be twins. Wanna see my scars?”

I declined to see his wounds, but I did ask him what had gone through his mind as the accident took place.

“The first thing that went through my mind was the well-being of my soon-to-be born daughter,” Michael replied.

“Then, as I lay on the ground, I remembered that I had two choices: I could choose to live or… I could choose to die. I chose to live.”

“Weren’t you scared? Did you lose consciousness?” I asked.

Michael continued, “… the paramedics were great. They kept telling me I was going to be fine. But when they wheeled me into the ER and I saw the expressions on the faces of the doctors and nurses, I got really scared. In their eyes, I read ‘he’s a dead man’. I knew I needed to take action.”

“What did you do?” I asked.

“Well, there was a big burly nurse shouting questions at me,” said Michael.

“She asked if I was allergic to anything.

‘Yes, I replied.’

The doctors and nurses stopped working as they waited for my reply. I took a deep breath and yelled, ‘Gravity’.”

Over their laughter, I told them, “I am choosing to live. Operate on me as if I am alive, not dead!”

MORAL OF THE STORY:

Michael lived, thanks to the skill of his doctors, but also because of his amazing attitude. I learned from him that every day we have the choice to live fully. Attitude, after all, is everything. After all, today is the tomorrow you worried about yesterday.

LIFE IS ABOUT THE LITTLE CHOICES WE MAKE EVERY DAY !

Experience, Expression, Feel, Places & things of interests, wisdom

ការគិតរបស់ខ្ញំុថ្ងៃនេះ ថ្ងៃ ១៣ រោច ខែផល្គុន ព.ស.២៥៦៣ ឆ្នាំកុរ ឯកស័ក ត្រូវ​នឹង ថ្ងៃ អង្គារ ទី ២ ខែ មេសា ឆ្នាំ ២០១៩ Daraism on January 21st, 2020

សូមស្វាគមន៍មកបញ្ចេញការគិតលើកទីមួយរបស់ខ្ញុំនៅក្នុង គ ស ឆ្នាំ ២០២០

ខ្ញុំសូមចែករំលែកអត្ថបទជាភាសាអង់គ្លេសខាងក្រោមដែល បង្ហាញថា មនុស្សគ្រប់គ្នាទាំងអស់សុទ្ធតែជាអ្នកលក់ដ៏មានប្រសិទ្ធភាព ជូនសហគ្រាសរបស់យើង មិនមែនគ្រាន់តែជាតួនាទីប្រធាន រឺផ្នែកលក់ រឺផ្នែកផ្សព្វផ្សាយទីផ្សារនុះទេ។ យើងជាទូត ជាអ្នកនាំសារដ៏សំខាន់របស់សហគ្រាសយើង។ បើយើងទាំងអស់គ្នាមិនមែនជាអ្នកនិយាយល្អ ពីក្រុមហ៑ុនខ្លួន និងជាអ្នកនាំសារទៅកាន់អ្នកដ៏ទៃ ឪទិញផលិតផល សេវាកម្មរបស់ក្រុមហ៊ុនរបស់យើងទេ តើអ្នករំពឹងថាអ្នកណាដែលអាចធ្វើបានល្អជាងអ្នក? តើអ្នកនឹងទទួលបានប្រាក់បៀវត្សន៍ ប្រចាំខែមកពីណា? សូមគិតថាការលក់ ការនិយាយល្អ ពីសហគ្រាសរបស់អ្នកទៅកាន់មនុស្សជាវិញខ្លួន តួនាទីសំខាន់របស់យើងគ្រប់ៗគ្នា។​

សូមរីករាយក្នុងការអាននិងស្វែងយល់!

A great point to share with you. We are and must be our organisations’ best sales reps and ambassadors. If not, who is?

Cultural Leadership, Experience, Expression, wisdom

ការរំលឹកអំពីការនាំសារវិជ្ជមាននៃរូបភាពនិងវប្បធម៌កម្ពុជា ព.ស.២៥៦៣ ឆ្នាំកុរ ឯកស័ក ត្រូវ​នឹង គ.ស ឆ្នាំ ២០១៩ Phare international tours, a year in review of 2019

យើងកំពុងឈរដោយមោទនភាពនិងស្មើភាពគ្នានៅលើឆាកអន្តរជាតិដោយសារសិល្បៈនិងវប្បធម៌របស់យើង។

គោរព ស្រលាញ់​​ ថែទាំ ករសាង សាមគ្គី ​ Respect, Love, Protect, Build, Solidarity

So Phare so good! 

On a very fine day of May 2019, I was standing starstruk in front of The Paramount Theater in Boston, Massachusetts, United States of America. This is Phare’s Third USA Tours after “Khmer Metal” in 2015 and “Khmer Village in 2016”. The Paramount Theater stands tall and proud in the middle of the city center. Images of the now long-lost iconic arts venues in my native Cambodia in the golden years of the 50s and 60s came flashing in my vision. My wishful thinking was that we would bring them back to their glory. I stared at the entrance of this magnificent theater for a good 5 minutes. 

A big poster in front of the theater reads: 

ArtsEmerson

Come see 

The World on stage

Artists from: 

IRELAND          FRANCE CAMBODIA 

UK                     POLAND USA       RUSSIA 

I smiled from ear to ear to see my beloved, once one of the oldest civilizations, now-a small, war-torn, traumatized yet culturally rich nation, was standing equally on the same stage with some of the world’s most advanced nations. This is all thanks to our ancestors for leaving us with heritages, Identity and traditions of Cambodian arts and culture.

យើងកំពុងឈរដោយមោទនភាពនិងស្មើភាពគ្នានៅលើឆាកអន្តរជាតិ ដោយសារសិល្បៈនិងវប្បធម៌របស់យើង។


Thanks to our artists, cultural ambassadors and countless local and international partners, we are helping shape the image of our country to the outside world in a positive light. 

យើងកំពុងឈរដោយមោទនភាពនិងស្មើភាពគ្នានៅលើឆាក អន្តរជាតិ ដោយសារសិល្បៈនិងវប្បធម៌របស់យើង។

This thought brought me to an encounter I had with a Canadian researcher that I recently met thanks to the introduction by our good friend and partner, Cambodian Living Arts. When being posed with a question: “What Cirque du Soleil means to you and other Canadians?” His eyes sparkled, he answered with a smile that: “Cirque du Soleil is our Celine Dion. They are both our Canadian pride.” Hist enthusiastic response transferred the energy to me and made me returned to him with a big smile. In the back of my head I was saying to myself: “I know that Cambodian culture and Phare artists are also my Cambodian pride, the same way he felt about Cirque du Soleil. I know that this is our competitive advantage to help us be relevant and present in global conversations.” 

I then set myself on a mission to document a year in review of 2019 of Phare’s international tours to look at what Phare artists did that touched lives and hearts of hundreds of people in Cambodia and around the world. I wanted to look at where and how our cultural ambassadors are making people see us as an energetic, dynamic, youthful, peaceful and hopeful people of a nation that are reviving and revitalizing our rich cultural heritages. 

In addition to more than 400 performances per year in Siem Reap’s Phare Circus iconic red bigtop and students’ performances in the school campus of Phare Ponleu Selpak in Battambang city, our artists also performed for Cambodians and audiences from around the world in private events in temples, in 5 stars hotels and at some of the most beautiful settings including, Song Saa Private Island, Sofitel Angkor  Phokeethra, Phum Baitang Resort, Amansara Resort and Park Hyatt, just to name a few. 

Where did Phare artists bring smiles to people’s faces this year?  

We started the year with a Bang! Our newest production “White Gold” had her European Premiere with Biennale des Arts de Cirque in Marseillesin February, before continuing to FOR SUR MER – THEATRE DE FOS. We finished off the tours with TRITH SAINT LEGER. https://pharecircus.org/phare-circus-goes-to-france/

May was a busy touring month, “Sokha” went to Ansan Street Arts Festival and continued on to  ASEAN Culture House in Busan and Suwon Theater Festival in The Republic of Korea. 

Meanwhile “See You Yesterday” had her USA Premiere Tours in ArtsEmersons in Boston thanks to Global Arts Corps. 

We are in May still, a shorter version of “Eclipse” & “Same Same But Different” performed at the Flipside festival at the Esplanade Theaters by the bay in Singapore. 

It was a treat for our Aussie friends, “Eclipse” was presented in Darwin Arts Festival in Australia in August. 

Our friends in Korea loved “Sokha” so much that they have invited again the performance to Gwangju Fringe Festival in October of this year. 

With the success in Marseilles, “White Gold” is set to tours French National Theaters for nearly 2 months in many cities in winter next year. Watch out this space for announcements of cities and tour dates. 

It has been a year full of memories and contributions by artists and partners who help make Siem Reap a destination visitors must stay longer to explore food, arts, culture, authentic experiences with our “Come for Angkor Wat but #StayLongerFor……” campaign. 

Are you planning for a perfect holiday? 

Come for UNESCO World Heritage for Humanity, Angkor Wat, Stay longer for Food, arts, culture and authentic Cambodian experiences. 

Thanks for helping Phare inspire with amazing vibe and energy and transforming the lives of Cambodian Youth. 

Experience, Expression, wisdom

តើអ្នកជាអ្នកណា ជាអ្វី? Who are you?

តើវាន័យដូចម្តេចដែលគេនិយាយថាយើងត្រូវរស់ជារូបអ្នកផ្ទាល់ខ្លួន?
តើអ្នកស្គាល់ថាខ្លួនឯងជាអ្នកណាឬទេ?

តើអ្នកសប្បាយនិងរីករាយលើខ្លួនឯង និងមនុស្សជុំវិញខ្លួន ដែលអ្នករាប់អានទេ?

ជាជឿជាក់លើខ្លួនឯងគឺជាជំរើសដែលយើងអាចរើសយកវាបាន។

តើអ្នកជានរណា? អ្នកមានលក្ខណៈអ្វីខ្លះ? តើអ្នកកំពុងប្រើលក្ខណៈទាំងនោះជាប្រយោជន៍ប្រសើជូនខ្លួនអ្នកទេ?
តើអ្នកបានសាកល្បងធ្វើខ្លួនអ្នកជាសិល្បៈដ៏អស្ចារ្យមួយទេ? អ្នកគួរតែសាកល្បងមើល … វា សប្បាយណាស់ ពេលដែលយើងធ្វើវា។

Expression, Feel, Places & things of interests, Resources

សង្គមនិងសេដ្ឋកិច្ច Social and economic injustice

ខ្ញុំរក្សាបច្ចុប្បន្នភាពទំព័រនេះឱ្យស្តែងឡើងលើអ្វីដែលខ្ញុំបានឃើញនៅជំុវិញខ្លួនខ្ញុំ

I keep this page updated on what I found around me.

Animated GIF - Find & Share on GIPHY
Expression

បង្ហាញការស្រលាញ់របស់អ្នក Show your loved ones that you love them


We may not have another chance to tell someone we love that we love them. 

Make an effort to say those words every day. Tell them how much you love them. Tell them how much they mean to you. You won’t leave with world with regrets.

Battambang, 19th November 2016

Experience, Expression

អ្វីដែលខ្ញុំស្រឡាញ់អំពីប្រទេសស្វីស What I love about Switzerland

ខ្ញុំទទួលស្គាល់ថាខ្ញុំមិនបានដឹងព័ត៌មានលម្អិតអំពីប្រទេសនេះទេប៉ុន្តែខ្ញុំមានសំណាងបានទៅលេងបងស្រីខ្ញុំនិងគ្រួសាររបស់គាត់នៅទីនោះជិត ១០ ដង។ នេះជាអ្វីដែលធ្វើអោយខ្ញុំស្រលាញ់ប្រទេសនេះជាខ្លាំង:

I do not know Switzerland enough but I have been fortunute to have visited the country nearly 10 times to see my sister and her family and build some maazing friendship there. These are what make me love this country and the people:

១-) បឹងបួរដ៏ធំៗជាច្រើន The lakes. The big beautiful lakes.

២-) ផ្ទះម៉ូតបូរាណ The houses in traditional achetechtures

៣-) ភ្នំដ៏ធំៗនិងស្អាត the mountains

៤-) ប្រជាធិប្បតេយ្យដោយផ្ទាល់ Direct Democracy

៥-) ប្រព័ន្ធហ្វឹកហាត់ការងារដ៏មានប្រសិទ្ធិភាពសម្រាប់យុវជន យុវនារីនៅវិទ្យាល័យ The Swiss Vocational and Professional Educatiobn & Training sysm

៦-)ជីវិតមនុស្សមានតម្លៃ the sanctity of human lives

Expression, Feel, Personal and Career Development

ភាពខ្លាំងផ្ទាល់ខ្លួនក្នុងនាមជាសហគ្រិនPersonal Strength as an entrepreneur

អត្ថបទនេះវែងបន្តិចប៉ុន្តែចាំបាច់ត្រូវអាន។

ឈ្មោះរបស់គាត់គឺសិទ្ធត្ថ (ដូចឈ្មោះព្រះពុទ្ធ​)។ គាត់គឺជាសហគ្រិនដ៏ជោគជ័យនៅ​ប្រទេស​ឥណ្ឌា។ គាត់ជាមនុស្សល្អដែលមនុស្សទូទៅនិងបុគ្គលិកចូលចិត្តរាប់អាន។

គាត់បានសំលាប់ខ្លួនឯងពីរបីថ្ងៃមុនដោយលោតចូលទន្លេដោយសារតែសម្ពាធពីម្ចាស់បំណុលនិងអាជ្ញាធរពន្ធដារ។

គាត់បានសរសេរសារមុនសម្លាប់ខ្លួនថា : “ខ្ញុំបានបរាជ័យ។​ ខ្ញុំ សូមអភ័យទោសដែលធ្វើឱ្យអ្នកទាំងអស់គ្នាខកបំណង៕”


សូមមេត្តាយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត។​ មនុស្សខ្លះមើលទៅដូចជារឹងមាំ គាត់ជាអ្នកជួយគេដោះស្រាយបញ្ហាទាំងឡាយ ប៉ុន្តែ គាត់បែរជាគ្មានមនុស្សដែលគាត់អាចចែករំលែលការលំបាក និងប្រឺក្សារកដំណោះស្រាយបញ្ហារបស់គាត់ទៅវិញ។ សូមយកចិត្តទុកដាក់លើខ្លួនឯងនិងមនុស្សដែលយើងស្រឡាញ់៕

https://economictimes.indiatimes.com/news/company/corporate-trends/vg-siddhartha-the-death-of-an-entrepreneur/articleshow/70515691.cms?fbclid=IwAR1-aNtrjGAlhGWdFAwW7HTzTKpj86H7rYg6nUebpogtaifv5CJHKmkz9a4