ការអភិវឌ្ឍន៍ខ្លួនឯង
Author: Dara HUOT
Daraism November 17th, 2020: សាមគ្គីជាកម្លាំង Together, we are stronger!

សេចក្តីស្រឡាញ់ ស្តែងចេញពីខាងក្នុងនិងសកម្មភាព មិនមែនគ្រាន់តែសម្តីបញ្ចេញមកខាងក្រៅ។ បើមិនស្រលាញ់មនុស្សមិនខ្វល់ បើមិនខ្វល់មនុស្សមិនសាមគ្គីស្វឹតស្វាញជាមួយគ្នាទេ។ ចូលរួមជាមួយខ្ញុំ បន្តផ្តល់ស្នាមញញឹមដល់សហគមន៍យើងដោយ សិល្បៈ វប្បធម៌ ការ ញុំាងទឹកចិត្ត និង ការ កំសាន្ត បន្ធូរបន្ថយ ការតានតឹង អារម្មណ៍ ដោយ បន្តឲយើងនៅត្រលប់មកវិញ ដើម្បី កម្ពុជា។
ABA: 000 70 77 10 Name: Phare Performing Social Enterprise

Teamwork makes dreams work. That’s what make me love them. That’s what make us going stronger together. We cooked for us. We cooked for artists in quarantine. We care for one another. We love you for sharing this . Help us, keep smiles on faces in this surreal time. https://pharecircus.org/smiles-on-faces/

បន្ត ឬ ផ្អាក? Bring down the curtain or continue to ring the curtain up at Phare Circus?

ពេលដែលខ្ញុំគិតអំពីភាពដែលអាចកើតឡើងក្នុងការផ្អាកទស្សនីយភាពល្ខោនសៀកកម្ពុជាហ្វារ វាធ្វើអោយខ្ញុំទទួលអារម្មណ៍ពិបាក។ យើងបានផ្អាកម្តងហើយ ដែលជាការចូលរួមទប់ស្កាត់ការរាលដាលមេរោគកូវីត១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពីខែមីនាដល់មិថុនា ៤ ខែ។ ចន្លោះពេលនុះ សិល្បការិនី សិល្បករ នៅបន្តហាត់សម ព្រមទាំងបានបង្កើតទស្សនីយភាព២ថ្មឺ ក្រោមចំណងជើងថា “ការត្រលប់មកវិញនៃល្ខោនសៀកកម្ពុជាហ្វារ” #ហ្វារត្រលប់មកវិញ #រឹតតែពូកែរឺតតែរឹងមាំ។

សហគ្រាសសង្គមហ្វារនៅបន្តគាំទ្រដើម្បីធានាជូននូវសុវត្ថិភាព សង្គមនិងជីវភាពជូនក្រុមការងារនិងសិល្បករ។
ក្រោយការរៀបចំជាថ្មីនិងការលះបង់ និងចូលរួមយ៉ាងខ្លាំងរបស់ក្រុមការងារហ្វារ ពួកយើងបានគោរពគោលការណ៍ណែនាំសុវត្ថិភាព និងបន្ថែមបទពិសោធន៏រឹតតែគួរអោយសប្បាយរីករាយ ជូនទស្សនិកជន ដូចជា អាហារបែបដងវិថីដ៏ឆ្ងាញ់ មានអនាម័យនិងតម្លៃសមរម្យ ដោយក្រុមចុងភៅប្រកបភាពច្នៃប្រឌិតវ័យក្មេង https://www.facebook.com/asianstreetfoodcambodia (អរគុណបងអូស្មាន់ដែលបានផ្តល់យោបល់នេះ) និងការតុបតែងខ្លួន ស្លៀកសម្លៀកបំពាក់សិល្ប:សម្រាប់ការថតរូប ស្អាតៗ និងការកម្សាន្តសប្បាយសម្រាប់កុមារនិងមនុស្សពេញវ័យទាំងអស់ មុនទស្សនីយភាពក្នុងតង់ល្ខោនសៀកហ្វារផងដែរ៕

ល្ខោនសៀកកម្ពុជាហ្វារ បានត្រលប់មកវិញ ដោយគោរពគោលការគម្លាតនិងសុវត្ថិភាព#ហ្វារត្រលប់មកវិញ #រឹតតែពូកែរឺតតែរឹងមាំ រៀងរាល់ ចុងសប្តាហ៍រៀងរាល់ថ្ងៃសុក្រនិងថ្ងៃសៅរ៍ ជាមួយវណ្ណកម្មទស្សនីយភាពខុសៗគ្នានៅចុងសប្តាហ៍នៃខែនីមួយៗ ពីខែកក្កដារហូតមកដល់ពេលនេះ។ សិល្បករ សិល្បការិនី និងក្រុមការងារនៅទទួលបានការងារ ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងផ្តល់ស្នាមញញឹម សំណើច ការលើកទឹកចិត្តជូនទស្សនិកជនទាំងអស់អោយនៅបន្តសង្ឃឹម រក្សាភាពវីជ្ជមាន និងទទួលការញុាំងទឹកចិត្តក្នុងការបន្តដំណើរជីវិតទៅមុខទៀត។ ក្រុមការងារសហគ្រាសសង្គមហ្វារជិត២០រូបបានចូលរួមជួយស្ថានភាពហិរញវត្ថុរបស់យើងដោយពួកគាត់ទទួលការព្យួការងាររយ:ពេលយូរ ក្រុមការងារផ្សេងទៀត យល់ស្របទទួលយកចំណូល៥០%ឬតិចជាងនេះដើប្បីជួយយើងទាំងអស់គ្នា។ ខ្ញុំដឹងគុណពួកគាត់មិនភ្លេចឡើយ។

ខ្ញុំសូមអរគុណ AvyTravel ព្រមទាំងអ្នកគាំទ្រជាច្រើនដែលបានអញ្ជើញទទួលបទពិសោធន៍នៅហ្វារនិងបានចែលរំលែក
បើសិនជាអ្នកសួរខ្ញុំថា “តើនរណាជាគំរូរបស់អ្នក នៃភាពក្លាហាន ការលះបង់ សេចក្តីស្រឡាញ់ ភាពរឹងមាំង និងងសេចក្តីសង្ឈឹម?”
ខ្ញុំនឹងឆ្លើយថា : “សហស្ថាបនិក លោកគ្រូអ្នកគ្រូ ក្រុមការងារ សិស្សានុសិស្ស នៃសមាគមហ្វារពន្លឺសិល្ប: និងសិល្បការិនី សិល្បករ ក្រុមការងារ នៃ ល្ខោនសៀកកម្ពុជាហ្វារ”


ឥឡូវនេះ ពួកយើងត្រូវសួរសំណួខ្លួនឯងថាតើពួកយើងក្រាញននៀលតស៊ូបន្តបានរយ:ពេលប៉ុន្មានទៀត នៅពេលមិនទាន់មាន គំរោងពពុះទេសចណ៍ មិនទាន់មានការមកដល់នៃទេសចរអន្តរជាតិនៅឡើយ?
ពួកយើងពឹងផ្អែកទៅលើការចូលរួមគាំទ្ររបស់ជនរួមជាតិទាំងអស់ និងមិត្តភក្តិទាំងឡាយដែលហៅព្រះរាជាណាចក្រកម្ពុជាថាជាផ្ទះរបស់ពួកគាត់។

ខ្ញុំសង្ឈឹមថាល្ខោនសៀកកម្ពុជាហ្វារនឹងនៅបន្តបើកទ្វារស្វាគមន៍ប្រិយមិត្ត ទស្សនិកជនទាំងអស់ និងបន្តផ្តល់ការងារនិងចំណូលជូនសិល្បការិនី សិល្បករនិងក្រុមការងារ។
ខ្ញុំសូមអរគុណចំពោះការចូលរួមនិងគាំទ្ររបស់អ្នកទាំងអស់គ្នា។សូមចូលរួមនៅរាត្រីនេះនិងស្អែក និងរៀងរាល់ចុងសប្តាហ៍។
ខ្ញុំសង្ឃឹមថាលោកអ្នកដែលធនធាននិងសមត្ថភាពគាំទ្រនឹងជួយយើងដើម្បីយើងអាចអញ្ជើញ យុវនារី យុវជន ក្រុមគ្រួសារជាច្រើនទទួលបទពិសោធន៍សិល្ប: និងការញុាំងទឹកចិត្ត ពីសិល្បការិនី សិល្បករ ល្ខោនសៀកកម្ពុជាហ្វារ និងសមាគមហ្វារពន្លឺសិល្ប:ដោយការធ្វើការគាំទ្រដោយ ចូលរួមការរកថវិការលើគេហទំព័រខាងក្រោម ឬ តាមរយ:កុងធនាគារ ABA, លេខកុង, 000707710, ឈ្មោះ PHARE PERFORMING SOCIAL ENTERPRISE CO LTD ឬ 000784673 ឈ្មោះ PHARE PONLEU SELPAK
https://pharecircus.org/shop/donation/invite-a-family
/https://www.gofundme.com/f/invite-a-family-to-the-circus
Help us keep our doors open and employments retained. Come to Phare Circus tonight and tomorrow and different shows each weekends. I thank you all for your participation, attendance and contribution. You can “Invite a Family” on 2 different links: The Phare Circus website (preferred) and GoFundMe.
https://pharecircus.org/shop/donation/invite-a-family
/https://www.gofundme.com/f/invite-a-family-to-the-circus
Or ABA, Account: 000707710, name PHARE PERFORMING SOCIAL ENTERPRISE CO LTD or 000784673, account name: PHARE PONLEU SELPAK.
Thank you for being with us along our journey to sustainability and human empowerment.
សូមជួយខ្ញុំ ចូលរួមចំណែកឧបត្ថម្ភក្នុងការអញ្ជើញគ្រួសារកម្ពុជាជាច្រើនគ្រួសារទទួលបទពិសោធន៏សិល្ប: Invite Families to the Circus
សូមចូលរួមជាមួយខ្ញុំអញ្ជើញគ្រួសារកម្ពុជាជាច្រើនគ្រួសារទទួលបទពិសោធន៏សិល្ប: ការផ្តល់ការជំរុញលើកទឹកចិត្ត និងគាំទ្រសិល្បករសិល្បការិនីរបស់យើង។

Please join me to give Cambodian Families a Phare’s magic. Inspiration, hope and Dreams are what we need especially in these times while supporting Cambodian artists.
Share the journey with me with Daraism in 12 minutes: https://www.youtube.com/watch?v=r0WeTNEuKwQ
To invite families to the circus, please purchase a gift card here:
Darism 24th, May 2020
ម្នាក់ឋង ឯកោ
ផ្លូវដែលអ្នកកំពុងដើរ
ផ្លូវដែលលំបាក ហត់
អ្នកមិនងាកក្រោយវិញទេ
ថ្ងៃណាមួយអ្នក
នឹងរកឃើញពន្លឺរបស់អ្នកម្តងទៀត
អ្នកដឹងទេ? អ្នកមិនចុះចាញ់
អ្នកនៅតែរឹងមាំ
ដើរតាមបេះដូងអ្នក
សូមឱ្យក្តីស្រឡាញ់របស់អ្មកដឹកនាំឆ្លងកាត់ភាពងងឹត
ត្រឡប់ទៅកន្លែងដែលអ្នកធ្លាប់ស្គាល់
ខ្ញុំជឿជាក់ ខ្ញុំជឿជាក់លើអ្នក
អនុវត្តតាមក្តីសេចក្តីប្តេជ្ញាបស់អ្នក
ធ្វើខ្លួនជាមនុស្សដែលមានសប្បុរសធម៌
គ្មានអ្វីដែលអ្នកមិនអាចធ្វើបានទេ
កុំពន្លត់ភ្លើងកម្លាំងចិត្តក្នុងខ្លួនអ្នក អ្នកចាំជានិច្ចជ្រៅក្នុងបេះដូង ថា ខ្ញុំជឿ ខ្ញុំជឿ ខ្ញុំជឿថាអ្នកនឹងធ្វើវាបាន
ម្នាក់ឯង
អ្នកនឹងទៅតែម្នាក់ឯង
បើកបេះដូង
ដល់សកលលោក
បន្តដំណើរស្វែងរករបស់អ្នក
ដោយមិនមើលទៅក្រោយ
មិនត្រូវរង់ចាំទាល់តែព្រះអាទិត្យរះនុះទេ
តាមផ្កាយតំរង់ទិសរបស់អ្នក
ទៅកន្លែងដែលសុបិន្តរបស់អ្នកនាំអ្នកទៅ
ថ្ងៃណាមួយអ្នកនឹងបានទៅដល់
ប្រសិនបើអ្នកជឿ ប្រសិនអ្នកជឿលើខ្លួនអ្នក
ថ្ងៃណាមួយខ្ញុំនឹងជួបអ្នក
ថ្ងៃណាមួយអ្នកនឹងជួបខ្ញុំដែរ
ហើយនៅពេលដែលខ្ញុំឱបអ្នកយ៉ាងខ្លាំង
យើងនឹងដឹងថាវាគឺជាការពិត
ទស្សនទានតារា Daraism, May 23rd, 2020
សូមអរគុណមិត្តសម្លាញ់ វៀល ហេឡេន សេង វិស័យ និង សេង វៀល រេមី
៉សិល្ប:ឆ្លុះបញ្ចាំងពីគុណតម្លៃនៃសង្គមនីមួយៗ ៉ ការយល់ឃើញរបស់ខ្ញុំ នៅថ្ងៃ ៩ រោច ខែចេត្រ ព.ស.២៥៦៤ ឆ្នាំជូត ទោស័ក ត្រូវនឹង ថ្ងៃ ព្រហស្បត្ត៏ ទី ១៦ ខែ មេសា ឆ្នាំ ២០២០ Daraism April 14th, 2020
សិល្ប:ឆ្លុះបញ្ចាំងពីគុណតម្លៃនៃសង្គមនីមួយៗ
ចុងក្រោយគាត់ច្រៀងថានិយាយលេងទេ ដូច្នេះនេះគ្រាន់តែជាការនិយាយលេងសើច
សម្រាប់ខ្ញុំការនិយាយលេងសើចនេះមានឥទ្ធិពលអាក្រក់ខ្លាំងលើផ្នត់គំនិតរបស់មនុស្ស
ភាពខូចខាតគុណតម្លៃត្រូវបានធ្វើរួចទៅហើយ វាមិនគ្រប់គ្រាន់ដែលយើងនិយាយថាគ្រាន់តែនិយាយលេងទេ ប៉ុណ្ណឹងគឺចប់ ដូចគ្មានអ្វីដែលគាត់បានធ្វើនុះទេ ក្នុងគោលគំនិតជាភាសាអងគ្លេស គេថា “The damage has already been done”

ជូនពរឆ្នាំថ្មី២៥៦៤ Healthy and Safe Khmer New Year to You!
ជនរួមជាតិជាទីស្រលាញ់
ខ្ញុំសូមបួងសួងទេវតាឆ្នាំថ្មីមហាសង្ក្រាន្ត ឆ្នាំជូតពុទ្ធសករាជ២៥៦៤ ប្រទានពរជូនអ្នកទាំងអស់គ្នានិងក្រុមគ្រួសារ អាយុ វណ្ណ: សុខ: ពល: និង បដិភាណ។
នេះជាពេលវាលាពិបាក ហើយក៏ជាពេលវាលាដែលយើងរៀនសូត្រ កែប្រែ និង អភិវឌ្ឍ។
ក្នុងវប្បធម៌ព្រះពុទ្ធសាសនារបស់យើង យើងអាចរៀនយល់ និងអនុវត្ត ក្នុងជីវិត ប្រចាំថ្ងៃ នៃគុណតម្លៃ ពាក្យជូនពរក្នុងវប្បធម៌យើង ក្នុងអត្តសញានរបស់យើងជាជនជាតិខ្មែ រឺសញ្ជាតិកម្ពុជា ដើម្បីយើងល្អជាងមុខ ជីវិតយើងប្រសើរជាងមុន កន្លែងការងារឺរបរចិញ្ចឹមជីវិតយើងល្អជាងមុន និងពិភពលោកល្អជាងមុន។
សូមសុខភាពល្អទាំងផ្លូវកាយនិងចិត្ត។

Dear friends,
Today, the angel of the new year 2564 will come to take the duties from her sister (last year’s angel) to nurture the earth, animals, plants and humans as a loving mother.
(For more on the cultural reference: http://www.cam-cc.org/calendar/newyear_angel.php).
I take the opportunity to ask the New Year angel for your Health, Self-worth, Peace, Strength and Intellect.
In time like this, we are reminded to learn, change and take action to be better.
In our culture, the blessing virtues we hear very often, almost every day, can be our starting point of those changes and actions we must make. The text in Khmer below helps us take those values deep down in our identity as Cambodians. We learn and live by them for a better teamwork, our better lives and a better world.
Thank you for being with us. Have a safe and healthy new year!

ពាក្យថា «ពរ» ក្លាយមកពីពាក្យថា «វរៈ» ដោយផ្លាស់ «វៈ» ជា «ពៈ» រួមជា «ពរ» ហើយក្លាយមកជាពាក្យថា «ព្រះ» ដោយយកព្យញ្ជនៈ «រ» ផ្លាស់មកជាជើង «្រ» ដែលប្រែថាប្រសើរ ដែលគួរ ប្រាថ្នា គួរចង់បាន គួរជ្រើសរើសតាមគាប់ចិត្ត។ «ពរ» ក្នុងព្រះពុទ្ធសាសនាមានគោលការណ៍ច្បាស់លាស់ ប្រកបទៅដោយទស្សនជីវិត (Philosophy of life) និងវិធីបដិបត្តិ (Practical Method of life) នាំមកនូវសេចក្ដី ចម្រុងចម្រើន ក្នុងជីវិត និងនាំមកនូវមង្គលជីវិត (Blessing life) ផងដែរ។ ក្នុងវុឌ្ឍិធម៌បានបញ្ជាក់យ៉ាងច្បាស់លាស់ថាពរមានបួនប្រការ «ចត្តារោ ធម្មា…» ហើយក៏ មានគោលធម៌ដទៃបានលើកយកពាក្យថា «បដិភាណ» មកនិយាយផងដែរ ដូច្នេះ ខ្ញុំសូមលើកយកចំនុចទាំងនេះមកពិភាក្សាតាមទស្សនវិជ្ជាសាសនា។

ពរទីមួយ «អាយុ»
អាយុក្នុងទីនេះចង់មានន័យថាអាយុវែងយឺនយូរ ។ អាយុវែងនេះមានសេចក្ដីសម្ពន្ធនិងពាក្យថាសុខភាព។ អ្នកមានអាយុវែង គឺជាអ្នកមានសុខភាពកាយ សុខភាពចិត្តល្អ។អាយុក្នុងពរទីមួយគឺសំដៅលើការផ្ដល់អោយនូវជីវិត មានន័យថាមិនផ្ដាច់ផ្ដិលជីវិត មនុស្សសត្វអោយធ្លាក់ចុះ ឬការសំលាប់សត្វនោះឯង។អ្នកមានអាយុវែងជាអ្នកមានសេចក្ដីមេត្តានិងករុណា ប្រាសចាកសេចក្ដីក្រោធ ព្យាបាទ មានសេចក្ដីប្រាថ្នាល្អចំពោះមនុស្សសត្វ។ ដូច្នេះអ្នកមានអាយុវែង ជាអ្នកដែល៖មានមេត្ដាចិត្តមិនមានសេចក្ដីបៀតបៀនមិនប្រព្រឹត្តិអំពើជាអបាយមុខមិនមាននូវសេចក្ដីប្រមាទជាអ្នកផ្ដល់នូវជីវិតដល់អ្នកដទៃមិនពង្រាត់(ផ្ដាច់នូវជីវិត)បុគ្គលជាទីស្រលាញ់របស់អ្នកដទៃជាអ្នកមានសេចក្ដីសុខកាយ សប្បាយចិត្តមានរាង្គកាយមាំមួន ទឹកមុខស្រស់បស់។ល។ន័យមួយទៀត លោកចង់អោយយើងយល់ដឹងអំពីតំលៃនៃជីវិត «រស់ដើម្បីនៅ ឬ នៅដើម្បីរស់»។ រស់ដើម្បីធ្វើនូវប្រយោជន៍ខ្លួន និងប្រយោជន៍របស់មនុស្សជាតិ (សាធារណប្រយោជន៍) តែប្រយោជន៍មួយទៀតដែលមានសេចក្ដីសំខាន់បំផុតគឺ ការពិចារណានូវសង្ខារ «មិនទៀង ជាទុក្ខ មិនមែនជារបស់យើង» ឬពិចារណានូវសេចក្ដីស្លាប់ដែលនឹងមានដល់បុគ្គល គ្រប់ប្រាណ«មរណានុស្សតិ»។ពេលណាមានការយល់ដឹងអំពីសេចក្ដីស្លាប់ មនុស្សនឹងមិនមានសេចក្ដីប្រមាទក្នុងជីវិត សេចក្ដីមិនប្រមាទក្នុងជីវិតនាំមកនូវសេចក្ដីស្រលាញ់ក្នុងជីវិត សេចក្ដីស្រលាញ់នូវជីវិតនាំមកនូវសេចក្ដីមេត្តាចំពោះមនុស្សជាតិ។ ទាំងនេះសុទ្ធតែជាកត្តានាំមកនៅអាយុវែង តាមន័យពរទីមួយ។
ពរទីពីរ «វណ្ណៈ»
វណ្ណៈជាភាសាបាលី ប្រែជាភាសាខ្មែរថាពណ៌សម្បុរ ក្នុងន័យនេះសំដៅលើការប្រដាប់ប្រដារគ្រឿងតាក់តែងរាង្គកាយដោយសំលៀកបំពាក់ដើម្បីបំបិទអវយវៈ ឬការពារសេចក្ដីខ្មាស់មិនអោយកើតឡើយ «អ្នកអោយសំលៀកបំពាក់ឈ្មោះថាអោយពណ៌» (វត្ថទោ ហោតិ វណ្ណទោ)។វណ្ណៈក្នុងន័យមួយទៀតគឺសំដៅទៅលើទង្វើផ្នែកសីលធម៌ អាចនិយាយក្នុងផ្លូវសាសនា ថា «រក្សាសីល» ប្រព្រឹត្តបដិបត្តិនូវធម៌ ប្រាសចាកអំពីបាបកម្មទាំងឡាយដែលកើតឡើងដោយកាយវាចានិងចិត្ត មិនមានសេចក្ដីក្រោធ មានតែសេចក្ដីមេត្តា ករុណា ប្រាថ្នាដើម្បីអោយអស់សត្វមានជីវិតមានសេចក្ដីសុខ ប្រាសចាកការបៀតបៀនគ្នា។អ្នកដែលស្ថិតនៅក្នុងផ្លូវសីលធម៌ រមែងមាននូវសម្បុរកាយផោរផង់ ទឹកមុខស្រស់បស់ ជាទីស្រលាញ់នូវអស់មនុស្សផងគ្នា រមែងដេកលក់ជាសុខ។

ពរទីបី «សុខៈ»
សុខៈជាភាសាបាលី ប្រែមកជាភាសាខ្មែរមានន័យថាសេចក្ដីសុខ គឺសេចក្ដីសុខកាយនិងសេចក្ដីសុខចិត្ត ឬអាចនិយាយផងដែរថាសេចក្ដីសប្បាយចិត្ត។
ក.សេចក្ដីសុខផ្លូវកាយកើតមកអំពីការចេះប្រើប្រាស់បច្ច័យទាំងបួន (សំលៀកបំពាក់សម្រាប់បិទបាំងរាង្គកាយ, ឧបភោគបរិភោគគ្រប់គ្រាន់សម្រាប់បំពេញសេចក្ដីស្រេកឃ្លាន, ទីលំនៅអាស្រ័យសមរម្យនិងស្គាល់នូវវិធីចេះថែរក្សាសុខភាព ជាពិសេសគឺឱសថ ថ្នាំសង្កូវ) យ៉ាងត្រឹមត្រូវ។ទន្ទឹមនឹងនេះដែរ យើងអាចពិចារណាទស្សនក្នុងព្រះពុទ្ធសាសនា គឺសុខកើតចេញពីការពោលពាក្យសមស្របតាមកាលៈទេសៈ មានហេតុផលជាពាក្យសំដីប្រកបដោយមិត្តភាព ភាតរភាព ជាពាក្យសំដីប្រកបដោយមធុរវាចា និយាយតែរឿងពិត ជាពាក្យសំដីនាំមកនូវប្រយោជន៍ មិនពោលពាក្យសំលឹងរំពៃទ្រព្យសម្បត្តិអ្នកដទៃ (សម្មាវាចា) ។
ការងារដោយប្រពៃ (សម្មាកម្មន្ដ) មិនបោកប្រាស កេងប្រវ័ញ្ញទ្រព្យអ្នកដទៃការងារសុចរិត ទៀងត្រង់ក្នុងការប្រកបអាជីពដ៏ប្រពៃ (សម្មាអាជីវ)ការងារកើតចេញអំពីកំលាំងកាយ កំលាំងបញ្ញាជាពិសេសគឺសេចក្ដីព្យាយាមដ៏ត្រឹមត្រូវក្នុងការប្រកបអាជីព (សម្មាវាយាម)ក្រៅពីនេះ សុខកើតចេញពីការចាយទ្រព្យ ដោយចេះបែងទ្រព្យសម្បត្តិដែលខ្លួនរកបានដោយប្រពៃជាចំណែក ៗ ហើយអាចនិយាយជាភាសាសម័យថ្មីថាស្គាល់អំពី «សេដ្ឋកិច្ចគ្រួសារ» (Family Economics) មិនខ្ជះខ្ជាយក្នុងការចាយវាយ គឺស្គាល់ពី ចំណូល (Income) ចំណាយ (Outcome) របស់ខ្លួន។ទស្សនក្នុងព្រះពុទ្ធសាសនាបានបញ្ជាក់ច្បាស់លាស់អំពីសេចក្ដីសុខ ៤ យ៉ាងគឺ៖សុខកើតអំពីការមានទ្រព្យសម្បតិ្ដ (អត្ថិសុខ)សុខកើតអំពីការបរិភោគប្រើប្រាស់ចាយទ្រព្យសម្បត្តិ (ភោគសុខ)សុខកើតអំពីមិនជំពាក់បំណុលគេ (អនណសុខ)សុខកើតអំពីការប្រាសចាកទោស គឺចិញ្ចឹមជីវិតដោយប្រពៃ (អនវិជ្ជសុខ) ជាការងារសុចរិត។សុខចំនុចទី ១ និងទី ២ ត្រូវប្រើសតិ និងបញ្ញាជាគ្រឿងគ្រប់គ្រង ចំនុចទី ៣ អោយសេចក្ដី សំខាន់លើសេចក្ដីមិនប្រមាទក្នុងការចាយទ្រព្យសម្បត្តិ ក្នុងទស្សននេះអាចស័ម្ពន្ធចូលក្នុងទ្រឹស្ដី «សន្ដោស» មិនច្រើន មិនតិចគឺល្មម (Sufficient Economic) គឺស្គាល់អំពីកំលាំងប្រកប អាជីវរបស់ខ្លួន ចំណែកចំនុចទី ៤ គឺយកចិត្តទុកដាក់ ស្មោះត្រង់ សុចរិតលើការងាររបស់ខ្លួន គ្រប់កិច្ចការទាំងអស់សុទ្ធតែមានតំលៃ លើកលែងការងារទុច្ចរិត។ខ.សេចក្ដីសុខផ្លូវចិត្ត ក្នុងលោកាភវិឌ្ឍន៍នេះ យើងមិនអាចបដិសេធបានទេរឿងបញ្ហាផ្លូវចិត្ត សង្គមលោកកាន់តែរីកចំរើន បញ្ហាផ្លូវចិត្តកាន់តែរីកបោងឡើងជាបន្ដបន្ទាប់ បញ្ហាទាំងនោះអាចនិយាយបានដែរថាមកពីសំពាធនៃសង្គម សេដ្ឋកិច្ច និងនយោបាយ តែអ្វីដែលគួរគិតពិចារណា គឺតើយើងរស់ក្នុងសំពាធនេះបានយ៉ាងដូចម្ដេច? តើសាសនាមានតួនាទីយ៉ាងណាក្នុងការអប់រំផ្លូវចិត្ត?ជាការពិតណាស់ សាសនាមានតួនាទីសំខាន់បំផុតក្នុងការអប់រំផ្លូវចិត្ត ជាពិសេសគឺក្នុង សង្គមខ្មែរយើងដែលគោរពរាប់អានព្រះពុទ្ធសាសនា។ ទ្រឹស្ដីព្រះពុទ្ធសាសនាផ្ដោតអារម្មណ៍ ជាចម្បងលើផ្លូវចិត្ត ទាំងវិធីអប់រំ និងវិធីកែបញ្ហាភាពតានតឹងក្នុងផ្លូវចិត្ត។ ទ្រឹស្ដីនោះមានច្រើនណាស់ តែយើងអាចជ្រើសរើសតាមសេចក្ដីត្រូវការរបស់យើង ហើយក៏អាចបន្សាត់បង់នូវភាពតានតឹងបាន ទ្រឹស្ដីទាំងនោះដូចជា សមាធិ (សមត្ថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន) និងសតិប្បដ្ឋាន ជាដើម។ដូច្នេះខ្ញុំនឹងមិនចូលជ្រៅផ្នែកទស្សនវិទ្យាចិត្ដក្នុងសាសនា (Philosophy of Mind in Religion) ឬចិត្តវិទ្យា (Psychology) តែសូមជំរាបថា សុខកើតចេញអំពីការអប់រំផ្លូវចិត្ត ជាអតិមសុខ គឺមិនបៀតបៀន ចង់ព្យាបាទ ជាចិត្តប្រកបដោយមេត្តា អាចនិយាយដោយខ្លីគឺអមិសសុខកើតចេញ អំពីការមិនប្រើប្រាស់ទ្រព្យសម្បត្តិ អាចនិយាយបានផងដែរថាសុខកើតចេញពីការរក្សាសីលប្រាំនេះតែម្ដង។

ពរទីបួន «ពលៈ»
ពលៈជាភាសាបាលី ប្រែមកជាភាសាខ្មែរមានន័យថាកំលាំង ហើយកំលាំងនេះបែងជាពីរគឹកំលាំងកាយ និងកំលាំងបញ្ញា។១.កំលាំងកាយ បានដល់ការជួយឧបត្ថម្ភផ្នែកឧបភោគបរិភោគឬស្បៀងអាហារដល់អ្នកដែលខ្វះខាត ដូច្នេះ អ្នកអោយមានន័យថាអោយនូវកំលាំង ឬអោយនូវជីវិត។២.កំលាំងបញ្ញាជាគុណជាតិដឹងមួយដ៏ល្អ គឺល្អជាងអ្វីៗទាំអស់ ជីវិតរស់ដោយបញ្ញា ជាជីវិតប្រសើរ ហើយបញ្ញានេះទទួលនូវចំណេះចេះដឹង ឬទទួលបាននូវចំណេះពីប្រភពដទៃ ដែលអាចនិយាយផងដែរថាជាពូជនៃបញ្ញា ដូច្នេះបញ្ញាកើតពី៖ស្ដាប់ដោយល្អ តាំងចិត្តសិក្សាពិតគិតអោយយល់តាមហេតុផលគិតមិនយល់ត្រូវសួរអ្នកដទៃតក់ត្រាចំណាំទុកនូវគោលសំខាន់ៗប្រកបព្យាយាមបដិបត្តិក្នុងផ្លូវបញ្ញា។ល។នេះជាអត្ថន័យខ្លះៗនៃវុឌ្ឍិធម៌ (ពរ) ទាំងបួនដែលបានបកស្រាយមកខាងលើ លោកបានបន្ថែមទៀតថា សេចក្ដីសម្រេចក្នុងជីវិតក្រៅពីបដិបត្តិតាមខាងលើហើយ ត្រូវមានសេចក្ដី គោរពកោតក្រែងដល់បុគ្គលជាអ្នកមានសេចក្ដីចំរើនដោយគុណមានសីលគុណជាដើម ឬ អ្នកដែលចំរើនដោយវ័យគឺចាស់ព្រឹទ្ធាចារ្យ។ពរទីប្រាំ

ចំណែកពរមួយទៀតដែលសង្គមខ្មែរយើងធ្លាប់បានលឺ ឬធ្លាប់បានទទួលពីការអោយពរពីព្រះសង្ឃក្ដី ចាស់ព្រឹទ្ធាចារ្យក្ដី នោះគឺបដិភាណ (អានថា បដិភាណៈ) ថ្វីត្បិតតែមិនមានក្នុងវុឌ្ឍិធម៌ តែក៏មាននៅក្នុងគោលធម៌ដទៃទៀតដែរ។បដិភាណប្រែថា សេចក្ដីឈ្លាសវាងវៃ កើតចេញពី៖ព្យាយាមសិក្សារកចំណេះចេះដឹង ដោយមិនមាននូវសេចក្ដីប្រមាទអាចឆ្លើយតបនឹងបញ្ហាបាន ជាពិសេសរាល់ការឆ្លើយតបត្រូវប្រកបដោយមេត្តាដើម្បីផ្ដល់នូវពត៌មាន ឬចំណេះដល់អ្នកដទៃអោយកាន់តែយល់ច្បាស់បញ្ញាវាងវៃក្នុងការដំណើរជីវិតរំលត់ផុតនូវសេចក្ដីទុក្ខ អាចហៅថាបរិមត្ថបញ្ញា។
ប្រភព អត្ថបទ http://vuthdevelop.blogspot.com/2011/01/philosophy-of-life-practical-method-of.html
Darism: February 4th 2020

I lived with this principle:
Life Is All About Choices
M.PEER MOHAMED SARDHAR
Michael is the kind of guy you love to hate. He is always in a good mood and always has something positive to say. When someone would ask him how he was doing, he would reply, “If I were any better, I would be twins!”
He was a natural motivator. If an employee was having a bad day, Michael was there telling the employee how to look on the positive side of the situation.
Seeing this style really made me curious, so one day I went up to Michael and asked him, “I don’t get it! You can’t be a positive person all of the time. How do you do it?”
Michael replied, “Each morning I wake up and say to myself, you have two choices today. You can choose to be in a good mood or … you can choose to be in a bad mood. I choose to be in a good mood.”
Each time something bad happens, I can choose to be a victim or… I can choose to learn from it. I choose to learn from it.
Every time someone comes to me complaining, I can choose to accept their complaining or… I can point out the positive side of life. I choose the positive side of life.
“Yeah, right, it’s not that easy,” I protested.
“Yes, it is,” Michael said.
“Life is all about choices. When you cut away all the junk, every situation is a choice. You choose how you react to situations. You choose how people affect your mood. You choose to be in a good mood or bad mood. The bottom line: It’s your choice how you live your life.”
I reflected on what Michael said. Soon hereafter, I left the Tower Industry to start my own business. We lost touch, but I often thought about him when I made a choice about life instead of reacting to it.
Several years later, I heard that Michael was involved in a serious accident, falling some 60 feet from a communications tower. After 18 hours of surgery and weeks of intensive care, Michael was released from the hospital with rods placed in his back. I saw Michael about six months after the accident.
When I asked him how he was, he replied, “If I were any better, I’d be twins. Wanna see my scars?”
I declined to see his wounds, but I did ask him what had gone through his mind as the accident took place.
“The first thing that went through my mind was the well-being of my soon-to-be born daughter,” Michael replied.
“Then, as I lay on the ground, I remembered that I had two choices: I could choose to live or… I could choose to die. I chose to live.”
“Weren’t you scared? Did you lose consciousness?” I asked.
Michael continued, “… the paramedics were great. They kept telling me I was going to be fine. But when they wheeled me into the ER and I saw the expressions on the faces of the doctors and nurses, I got really scared. In their eyes, I read ‘he’s a dead man’. I knew I needed to take action.”
“What did you do?” I asked.
“Well, there was a big burly nurse shouting questions at me,” said Michael.
“She asked if I was allergic to anything.
‘Yes, I replied.’
The doctors and nurses stopped working as they waited for my reply. I took a deep breath and yelled, ‘Gravity’.”
Over their laughter, I told them, “I am choosing to live. Operate on me as if I am alive, not dead!”
MORAL OF THE STORY:
Michael lived, thanks to the skill of his doctors, but also because of his amazing attitude. I learned from him that every day we have the choice to live fully. Attitude, after all, is everything. After all, today is the tomorrow you worried about yesterday.
LIFE IS ABOUT THE LITTLE CHOICES WE MAKE EVERY DAY !
ការគិតរបស់ខ្ញុំ ថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០មករា 29, 2020, Darism Today
Concepts to learn to employ in daily life:
· Get the “buy-ins” = agreement/support from your lower subordinates
· Making sure everyone is on the same page, on the same boat
· Being in control of all the information like in the palm of your hands
· Do not let things sleep. Do not let things hang. Do what is needed and necessary RIGHT NOW!
· Always manage expectations- avoid unpleasant surprises. Inform people what to expect in advance. Do not let them find out from other sources that is not from you.
· Attention to details
· Do not make e-mail wars. Verbal or in-person conversation gives opportunities to the counterparts to give reactions/feedbacks. Recap by writing what have been discussed, agreed or even agreed to disagree on. Request for addition/edits if something is misunderstood or not missing in the recaps
· Agree to disagree. Must always have a conclusion.
· Systematic records and feedbacks. Incidence report, coaching/counseling forms.
· Use 21st Technology to make our lives easier. Do not do double job.
· Be a role model. Leadership by example
· Avoid burn out for yourself and others.